ព័ត៌មានអន្ដរជាតិ
Breaking News! អតីតរដ្ឋមន្រ្តីការបរទេស ជប៉ុន ជាប់ឆ្នោតជាប្រធានគណបក្ស LDP ដែលកំពុងកាន់អំណាច
អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida នៅថ្ងៃពុធនេះត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ។

លោក Kishida ទទួលបានសំឡេង ២៥៧ សំឡេងនៅក្នុងការបោះឆ្នោតផ្ទៃក្នុងជុំទី ២ របស់គណបក្ស LDP ខណៈលោក Taro Kono រដ្ឋមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ទទួលបានសំឡេង ១៧០ សំឡេង ។
លោក Kishida នឹងជំនួសមេដឹកនាំបច្ចុប្បន្នគឺលោកនាយករដ្ឋមន្រ្តី Yoshihide Suga ដែលបានលាលែង បន្ទាប់ពីកាន់តំណែងបានមួយឆ្នាំ ខណៈលោក Suga បានបន្តតំណែងពីលោក Shinzo Abe កាលពីខែកញ្ញាឆ្នាំមុន ។

គួរបញ្ជាក់ថា សម័យប្រជុំសភាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនគ្រោងធ្វើនៅថ្ងៃទី ៤ ខែតុលា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


