ព័ត៌មានជាតិ
កម្ពុជា នាំចេញទឹកស៊ីរ៉ូស្វាយទៅចិន និងហ្វីលីពីនបានរាប់តោន
ប្រទេសកម្ពុជា បាននាំចេញទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ១៣០,៨២ តោន (កើនឡើងចំនួន ៦៦,៧៧%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៣ ៩៨២,៨២ តោន និងប្រទេសចិនមានចំនួន ១៤៨ តោន។នេះបើយោងតាមរបាយការណ៍ស្ដីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ដែលបានចេញផ្សាយនៅថ្ងៃនេះ។

ទន្ទឹមគ្នានេះ កម្ពុជាក៏បាននាំចេញផ្លែស្វាយស្រស់មានចំនួន ១៧២ ៨៤៦,៨៣ តោន (កើនឡើងចំនួន ១៧៤,៧១%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៤៧ ៩៧៤,១៨ តោន ប្រទេសថៃចំនួន ២៤ ៤៦៩,២៨ តោន ប្រទេសចិនចំនួន ២១២ តោនប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន។

ដំណាប់ស្វាយមានចំនួន ១៤ ៤៦១,៧៨ តោន (កើនឡើងចំនួន ១៨៩,៣១%) នាំចេញទៅប្រទេសចិនចំនួន ១១ ៧៩៤,០២ តោន ប្រទេសថៃចំនួន ១ ២៩២,៥២ តោន ប្រទេសហ្វីលីពីនចំនួន ៧៣៥,៦៩ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសវៀតណាមចំនួន ៧៦,៨០ តោន ចក្រភពអង់គ្លេស ២១,១៤ តោន ប្រទេសកូរ៉េចំនួន ១៧,៥០ តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦ តោន កោះតៃវ៉ាន់ចំនួន ៣ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥ តោន និងប្រទេសរុស្ស៊ីចំនួន ០,០០១តោន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


