ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ប្រគេនទេយ្យវត្ថុ និងបច្ច័យទៅថ្វាយសម្តេចសង្ឃនាយក នន្ទ ង៉ែត និង បូរ គ្រី
លោក តុង វណ្ណៈ នាយករងខុទ្ទកាល័យព្រមទាំងសហការី នៅខុទ្ទកាល័យតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទេយ្យវត្ថុ និងបច្ច័យទៅថ្វាយប្រគេនដល់សម្តេចអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី និង សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នន្ទ ង៉ែត នៅវត្តបទុមវតី រាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទទី៤ តុលា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃបិណ្ឌទី១៣នេះ។
ទេយ្យវត្ថុ និងបច្ច័យទៅថ្វាយប្រគេនដល់សម្តេចសង្ឃនាយករួមមានអង្ករ ស្ករស ទឹកសុទ្ធ ទឹកក្រូច មី ទឹកដោះគោ ម៉ាស អាកុលទឹកត្រី ទឹកស៊ីអ៉ីវ ត្រីងៀត អំបិល និងបច្ច័យ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទៅថ្វាយប្រគេនដល់សម្តេចអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី និង សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នន្ទ ង៉ែត នៅវត្តបទុមវតី។


ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោក តុង វណ្ណៈ នាយករងខុទ្ទកាល័យសូមបួងសួងមហាបុណ្យកុសលទាំងអស់នេះ បានដល់ញាតិទាំងឡាយរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី និងសូមញាតិទាំងឡាយនោះ បានដល់សេចក្តីសុខរីករាយទាំងអស់គ្នា។


មួយចំណែកទៀត សូមអំណាចនៃមហាបុណ្យកុសលនាពេលនេះ ជួយឃុំគ្រងអភិបាលរក្សាលោកជំទាវឧបនាយករដ្ឋមន្ត្រី សូមបន្តមានសុខភាពល្អពេញបរិបូរណ៍ កាយពលមាំមួន ក្លៀវក្លា ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ព្រមបានប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ និងបដិភាណ ជានិច្ចនិរន្តរ ដើម្បីជាម្លប់ដល់កូនចៅមន្ត្រីរាជការគ្រប់ឋានានុក្រម បានសុខចម្រើន សួស្ដី សុខដុមរមនា សុភមង្គល និងសម្រេចបានជោគជ័យគ្រប់ការងារភារកិច្ចបម្រើជាតិមាតុភូមិ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


