សុខភាព
ជាតិគីមីក្នុងសាប៊ូ និងថ្នាំដុសធ្មេញ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង
មិនថាស្រីឬប្រុសទេ រាល់ថ្ងៃតែងតែប្រើសាប៊ូ ដុសសម្អាតខ្លួនប្រាណពេលមុជទឹក ហើយប្រើថ្នាំដុសធ្មេញ សម្អាតបាក់តេរី និងកាកសំណល់ក្នុងមាត់។ តែជាតិគីមី Triclosan ដែលនៅក្នុងផលិតផលទាំងនេះ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង។

ជាតិគីមី Triclosan ជាភ្នាក់ងារប្រឆាំងបាក់តេរី និងប៉ារ៉ាស៊ីតល្អិតៗ ហើយត្រូវប្រើប្រាស់ជាយូរមកហើយ នៅក្នុងផលិតផលប្រើប្រាស់ ដូចជា សាប៊ូ ទឹកអនាម័យ ថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់។
លោក Yingjun Li មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Hangzhou នៃសាលាសុខភាពសាធារណៈចិន បានសិក្សា ដោយពិនិត្យលើទិន្នន័យ ស្រីៗ ១.៨៤៨នាក់ នៅអាមេរិក ដើម្បីរកភាពពាក់ព័ន្ធគ្នា រវាងជាតិគីមី Triclosan និងឈឺខ្នង ឈឺចង្កេះ។ លទ្ធផល រកឃើញថា អ្នកចូលរួមក្នុងការសិក្សា ដែលមានកម្រិត Triclosan ខ្ពស់ នៅក្នុងទឹកនោម មានហានិភ័យកើតជំងឺពុកឆ្អឹង ២,៥ដង លើសអ្នកមានកម្រិត Triclosan ទាប នៅក្នុងទឹកនោម។

លោក Yingjun Li បន្ដថា Triclosan ជាកត្ដាហានិភ័យ ធ្វើឲ្យឆ្អឹងមានដង់ស៊ីតេសារធាតុរ៉ែទាប និងជំងឺពុកឆ្អឹង។ ភស្ដុតាង បង្ហាញថា ភាពជាប់ពាក់គ្នានេះ គឺកាន់តែខ្លាំង ក្រោយស្រីៗអស់រដូវ។ សម្រាប់ស្រីៗ ការផលិតអ័រម៉ូនអឺស្ត្រូហ្សែន ធ្លាក់ចុះអំឡុង និងក្រោយអស់រដូវ អាចបន្ថយការផលិតជាលិកាឆ្អឹងថ្មី ហើយការវិវត្តដូច្នេះយូៗទៅ នឹងនាំឲ្យកើតជំងឺពុកឆ្អឹង។
ការសិក្សានេះ ក៏បានបញ្ជាក់ថា ស្រីៗនៅអាមេរិក ប្រមាណ ៣០% ក្រោយអស់រដូវ កើតជំងឺពុកឆ្អឹង ហើយស្រីៗ ៤/១០នាក់ ជួបបញ្ហាបាក់ឆ្អឹង៕
ចុចអាន៖មិនមែនសុទ្ធតែអាក្រក់ទេ បាក់តេរី ២ប្រភេទល្អ មានប្រយោជន៍ខ្លាំងសម្រាប់កូនៗ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


