ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យសិល្បៈល្បីៗ៤រូប អនិច្ចកម្មដោយសារកូវីដ-១៩ បន្សល់ទុកមរតកស្នាដៃជាច្រើន
គិតមកដល់ចុងឆ្នាំ២០២១នេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា មានព្រឹទ្ធាចារ្យសិល្បៈជើងចាស់ល្បីៗរបស់ខ្មែរចំនួន៤រូបហើយ ដែលបាត់បង់ជីវិតដោយសារតែជំងឺកូវីដ-១៩ គួរឲ្យសោកស្តាយខ្លាំងបំផុត។
ជាការពិតសម្រាប់ការបាត់បងធនធានអ្នកសិល្បៈជើងចាស់ល្បីៗទាំងនោះបានធ្វើឲ្យមហាជនមាន ការសោកស្តាយនិងក្តុកក្តួលខ្លាំងបំផុត។ព្រឹទ្ធាចារ្យសិល្បៈជើងចាស់ល្បីៗរបស់ខ្មែរ៤រូបដែលទទួលម រណភាពដោយសារកូវីដនោះរួមមាន៖
១.ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ គឺជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងក៏ជាផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីឈ្មោះមួយរូបផងដែរ ក្នុងចំណោមផលិតករជាច្រើនទៀត។

២. ព្រឹទ្ធាចារ្យទេវនាដផ្នែករបាំក្បាច់បុរាណខ្មែរ ឯមធាយ បានទទួលមរណភាពនៅវេលលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០២១នេះក្នុងជន្មាយុ៨៨ ឆ្នាំ។សពរបស់គាត់ត្រូវបានបូជាភ្លាមៗផងដែរក្រោយតេស្តសំណាករកឃើ ញជំងឺកូវីដ-១៩។

៣. ព្រឹទ្ធាចារ្យ លី ប៊ុនយីម បានទទួលមរណភាព ក្នុងជន្មាយុ៨៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ ព្រឹទ្ធាចារ្យ លី ប៊ុនយីម បើនិយាយពីវិស័យភាពយន្ដខ្មែរ នៅអតីតកាលមហាជនធ្លាប់បានស្គាល់ពីស្នាដៃរបស់អ្នកនិពន្ធ និងជាផលិតករភាពយន្តជើងចាស់លោក លី ប៊ុនយីម។ លោក លី ប៊ុនយីម ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនាទសវត្សរ៍ទី៦០ដែលគេប្រសិទ្ធនាមថា ជាយុគមាសនៃវិស័យភាពយន្ត។

៤.ព្រឹទ្ធាចារ្យ ហេ ជុនសិ បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។ ព្រឹទ្ធាចារ្យ ហេ ជុន សិ គឺជាអតីតតន្ត្រីករវីយូឡុងជើងចាស់ដែលសិល្បករជំនាន់មុនស្គាល់ថា ជាជំនួយការដ៏ជិតស្និទ្ធបំផុតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

សូមបញ្ជាក់ដែរថា ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅចំពោះវីរសិល្បទាំង៤រូបនេះ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រទូទាំងប្រទេស បានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងនេះ ក៏ជាការបាត់បង់ធនធានសិល្បៈដ៏មានតម្លៃផងដែរ។
ចំពោះវីរភាព និងមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យទាំង៤រូបខាងលើក្ នុងវិស័យសិល្បៈខ្មែរបានធ្វើឲ្យមហាជនទូទាំងប្រទេស នៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន