KPT+
រឿងរ៉ាវគូស្នេហ៍ដំរី ខាវ៉ាន់ និង ឌីប៉ូ បានបង្រៀនយើង ៧ចំណុច ពិសេសអ្នកនៅ Single
ដំរីឈ្មោលឆ្លងប្រទេសមកពីប្រទេសប៉ាគីស្ថាន ឈ្មោះ ខាវ៉ាន់ ជាដំរីដែលមានអាយុជាង ៣០ឆ្នាំហើយ និងមានប្រវត្តិកម្សត់ ឯកា ធ្លាប់ទទួលរងការធ្វើទារុណកម្មជាដំណំ ឥឡូវនេះបានមករស់នៅប្រទេសកម្ពុជាហើយ។ អ្វីដែលធ្វើឲ្យមហាជននាំគ្នារំភើបចិត្ត គឺ ខាវ៉ាន់ បានជួបស្នេហ៍ពិត ជាមួយដំរីញី នៅប្រទេសកម្ពុជា ឈ្មោះ ឌីប៉ូ ហើយពួកគេទើបតែបានសាងស្នេហាដ៏ផ្អែមល្ហែមជាមួយគ្នា។
តាមរយៈស្នេហាឆ្លងប្រទេសរបស់ដំរីទាំងពីរនេះ អាចឲ្យយើងទាញបាននូវអត្ថន័យសំខាន់ៗចំនួន ៧ចំណុច ដែលលើកទឹកចិត្តខ្លាំងដល់ជីវិតរស់នៅរបស់យើង ជាពិសេស គឺជាសារដ៏ល្អសម្រាប់អ្នកនៅ Single តែម្ដង។
១. ទោះឯកាយ៉ាងណាដ៏ដោយ កុំអស់សង្ឃឹម! អ្នកនឹងជួបស្នេហ៍ពិតនៅថ្ងៃណាមួយ៖ មានជីវិតតស៊ូលំបាក និងជាប់ឈ្មោះជាដំរីឯកាបំផុតលើលោក តែនៅទីបំផុតដំរីឈ្មោលឈ្មោះ ខាវ៉ាន់ ក៏បានជួបស្នេហ៍ពិត ទទួលបានក្ដីសុខ សុភមង្គលដូចគេដទៃ។ ដូច្នេះ បើអ្នកយល់ថាជីវិតអ្នកឯកា សូមកុំបោះបង់ចោលក្ដីស្រមៃ ត្រូវតែបន្តរស់នៅជាមួយក្ដីសង្ឃឹមជាប់ជានិច្ច។
.gif)
២. បើមាននិស្ស័យ ទោះនៅឆ្ងាយពីគ្នាប៉ុនណា ក៏គង់តែបានជួបគ្នានៅថ្ងៃណាមួយ៖ និយាយដល់រឿងស្នេហា ពេលខ្លះយើងពិតជាស្មានមិនត្រូវ ទាយមិនបានទេ។ ដូចចាស់ៗតែងតែលើកឡើងថា ឲ្យតែជាគូនឹងគ្នា ទោះនៅឆ្ងាយគ្នាម៉ឺនយោជន៍យ៉ាងណា ក៏គង់តែអាចជួបគ្នានៅថ្ងៃណាមួយ ជាក់ជាមិនខាន ហើយជាក់ស្ដែង ដូចជាគូស្នេហ៍ដំរីថ្មោងថ្មីមួយគូនេះអ៊ីចឹង។
៣. ពេលខ្លះមិនបាច់ប្រឹងរកស្នេហាទេ នៅពេលយើងល្អគ្រប់គ្រាន់ ស្នេហានឹងមករកយើងវិញ៖ នៅពេលដែលយើងអាយុច្រើនហើយនៅតែមិនទាន់រកគូឃើញ ពេលខ្លះយើងក៏មានអារម្មណ៍ថាហត់នឿយ ជាមួយនឹងការរង់ចាំ ឬតាមរកមនុស្សដែលយើងស្រលាញ់ណាស់។ ប៉ុន្តែតាមរយៈរឿងរ៉ាវគូស្នេហ៍ដំរីខាងលើនេះ បានប្រាប់យើងថា ស្នេហាមិនពិបាករកទេ បើសិនយើងជាមនុស្សដែលមានគុណសម្បត្តិល្អគ្រប់គ្រាន់ រឹងមាំគ្រប់គ្រាន់ នោះថ្ងៃណាមួយស្នេហាច្បាស់ជា មកគោះទ្វារហៅអ្នកដល់ផ្ទះជាមិនខាន។
៤. ស្នេហ៍ពិត មិនប្រកាន់ជាតិសាសន៍ឡើយ៖ ស្នេហាជាក្ដីស្រលាញ់ដែលមិនអាចវាស់ជម្រៅបាន ហើយក៏មិនអាចកំណត់ថា ជាតិសាសន៍ខុសគ្នា ស្រលាញ់គ្នាមិនបាននោះដែរ។ យ៉ាងណា រឿងស្នេហាសត្វដំរី ខាវ៉ាន់ និង ឌីប៉ូ ជាឧទាហរណ៍ស្រាប់ទៅហើយ។ ដូច្នេះ កុំអាលគិតថាផែនដីចង្អៀត រកមនុស្សតែម្នាក់មិនបាន ការពិតវាធំទូលាយណាស់ គ្រាន់តែយើងរកមិនទាន់ជួប។

៥. ការរង់ចាំ មិនសុទ្ធតែធ្វើឱ្យយើងខកបំណងទេ៖ ត្រូវតែចេះរង់ចាំ ហើយចេះអត់ធ្មត់នឹងការរង់ចាំរបស់អ្នក ព្រោះថាការរង់ចាំមិនបានបញ្ជាក់ថា សុទ្ធតែជារឿងខកបំណងទាំងអស់នោះទេ។ អ្វីដែលសំខាន់ អ្នកត្រូវប្រើពេលវេលារង់ចាំឲ្យមានប្រយោជន៍ និងឈ្លាសវៃ តាមដែលអាចធ្វើទៅបាន។
៦. ជីវិតយើងម្នាក់ៗ មិនសុទ្ធតែអាប់អួរហូតទេ គង់តែមានពន្លឺនៅថ្ងៃណាមួយ៖ ការតស៊ូ ការពុះពារ ជាអ្វីដែលមនុស្សម្នាក់ៗត្រូវមាន។ ជីវិតដំរីឈ្មោល ខាវ៉ាន់ ជួបរឿងជូរចត់ច្រើនរាប់មិនអស់ តែចុងបញ្ចប់គេនៅតែអាចរកឃើញស្នាមញញឹម។ ឲ្យតែយើងជាមនុស្សល្អ ទោះបីពេលខ្លះយើងមិនអាចជួយអ្វីខ្លួនឯងបាន ក៏គង់តែមានមនុស្សជុំវិញខ្លួនមើលឃើញអំពើល្អរបស់យើង ហើយពួកគេនឹងជួយយើងជាមិនខាន។
៧. ពេលជីវិតយើងជោគជ័យ អ្នកនៅជុំវិញខ្លួននឹងទះដៃអបអរសាទរ៖ ជាទូទៅ គេមិនសូវចូលចិត្តស្ដាប់រឿងពិបាកចិត្តរបស់យើងទេ តែនៅពេលយើងធ្វើអ្វីមួយបានជោគជ័យ អ្នកដទៃនឹងស្ដាប់យើង ហើយពួកគេនឹងនាំគ្នាអបអរសាទរយើង។
ចំណុចនេះចង់ប្រាប់យើងថា ត្រូវទទួលស្គាល់អ្វីដែលជានិស្ស័យរបស់មនុស្សលោក ដែលតែងតែស្អប់ភាពលំបាកវេទនា និងចូលចិត្តភាពជោគជ័យ។ ម្យ៉ាងវិញទៀត ក៏ចង់ប្រាប់យើងថា បើចង់ឲ្យគេសាទរ យើងត្រូវធ្វើអំពើល្អ ធ្វើរឿងល្អ ធ្វើរឿងដែលជាមោទនភាព ធ្វើរឿងដែលជាប្រយោជន៍ និងរឿងដែលអ្នកគ្រប់គ្នាពេញចិត្ត៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖មកអានចរិតពិតរបស់អ្នកកើតខែតុលា
ចុចអាន៖វិធីសាស្ត្រនិយាយនៅលើឆាក ដែលបង្កើតថាមពលទាក់ទាញប្រកបដោយប្រសិទ្ធភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


