ព័ត៌មានអន្ដរជាតិ
រដ្ឋមួយនៅ អាល្លឺម៉ង់ ឲ្យអាជីវកម្មទាំងអស់ហាមអតិថិជនដែលមិនចាក់វ៉ាក់សាំង កូវីដ ចូលទិញសូម្បីរបស់របរចាំបាច់
រដ្ឋ Hesse របស់អាល្លឺម៉ង់បានក្លាយជារដ្ឋដំបូងគេដែលអនុញ្ញាតឲ្យអាជីវកម្មបដិសេធអ្នកមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចូលទិញសូម្បីអាហារ គ្រឿងទេស និងវត្ថុចាំបាច់ផ្សេងទៀត ។

នៅក្រោមគោលនយោបាយថ្មីនេះ ហាងទំនិញអាចសម្រេចចិត្តថាតើត្រូវអនុវត្ត “ច្បាប់ 2G” ឬយ៉ាងណា ដែលមានន័យថា អនុញ្ញាតឲ្យចូលតែអ្នកដែលបានចាក់វ៉ាក់សាំង និងបានជាសះស្បើយពីកូវីដ ឬ “ច្បាប់ 3G” សម្រាប់ដែលបានធ្វើតេស្តអវិជ្ជមានកូវីដ ។
ទន្ទឹមនោះអភិបាលរដ្ឋលោក Volker Bouffier បានប្រាប់សារព័ត៌មាន BILD ថា លោកសង្ឃឹមថា ច្បាប់ថ្មីនេះនឹងមិនត្រូវបានអនុវត្តយ៉ាងទូលំទូលាយនោះទេ ដោយពន្យល់ថា យើងរំពឹងថាជម្រើសនេះនឹងត្រូវប្រើនៅថ្ងៃណាមួយ ហើយអាជីវកម្មដែលបំពេញតម្រូវការប្រចាំថ្ងៃនឹងមិនប្រើវាឡើយ ។

លោកបាននិយាយថា “ការការពារដ៏ធំបំផុតនោះគឺការចាក់វ៉ាក់សាំង ហើយការពាក់ម៉ាស និងតម្រូវការគម្លាតសង្គមនឹងនៅតែមានសម្រាប់អាជីវកម្មដែលបរាជ័យក្នុងការប្រកាន់យកច្បាប់ 2G” ។
បន្ថែមលើជម្រើសច្បាប់ 2G ថ្មី បុគ្គលិកមន្ទីរពេទ្យដែលនៅតែមិនចាក់វ៉ាក់សាំងត្រូវតែធ្វើតេស្តរកកូវីដ ២ ដងក្នុងមួយសប្តាហ៍ ហើយសិស្សនិស្សិតនៅតែត្រូវពាក់ម៉ាសពេលអង្គុយរៀនក្នុងថ្នាក់ ។
ខណៈដែលយ៉ាងហោចណាស់រដ្ឋអាល្លឺម៉ង់ចំនួន ៨ ផ្សេងទៀតបានប្រើជម្រើស 2G សម្រាប់អាជីវកម្មមួយចំនួន ដូចជា បារ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងកុន និងផ្ទះបន តែរដ្ឋ Hesse គឺជារដ្ឋដំបូងគេដែលអនុញ្ញាតឲ្យមានច្បាប់នៅហាងលក់គ្រឿងទេស និងហាងលក់រាយផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រុមហ៊ុនវ៉ាក់សាំង BioNTech ថា ពិភពលោកកុំភ័យខ្លាចរស់នៅជាមួយ កូវីដ វានឹងអាចគ្រប់គ្រងបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


