ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវ៉ាក់សាំង BioNTech ថា ពិភពលោកកុំភ័យខ្លាចរស់នៅជាមួយ កូវីដ វានឹងអាចគ្រប់គ្រងបាន
សហស្ថាបនិកនៃក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកមិនគួររស់នៅដោយភ័យខ្លាចជំងឺកូវីដ ១៩ ព្រោះវានឹងបន្តកើតមានរយៈពេលជាច្រើនឆ្នាំទៀត ប៉ុន្តែវាអាចគ្រប់គ្រងបាន ។

លោកស្រី Ozlem Tureci បាននិយាយនៅលើស្ថានីយទូរទស្សន៍ CNBC ថា “ជំងឺកូវីដ ១៩ នឹងអាចគ្រប់គ្រងបាន ។ យើងនឹងត្រលប់ទៅរកភាពប្រក្រតីថ្មីវិញ បើទោះវីរុសនេះនឹងអមដំណើរយើងជាច្រើនឆ្នាំទៀតក៏ដោយ” ។
ដោយឡែកពាក់ព័ន្ធនឹងការអត្ថាធិប្បាយចំពោះការព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មី លោកស្រី Tureci បាននិយាយថា “ក្រុមហ៊ុន BioNTech បានវាយតម្លៃជាបន្តបន្ទាប់រួចហើយនូវវីរុសបំប្លែងខ្លួន ដែលនឹងមកដល់ ហើយវានឹងមានច្រើនទៀត ប៉ុន្តែសូមកុំភ័យខ្លាច” ។

លោកស្រីបានអត្ថាធិប្បាយថា “ចំពោះវីរុសបំប្លែងខ្លួនទាំងអស់ដែលកំពុងចរាចរនាពេលបច្ចុប្បន្ននេះ វាមិនធ្ងន់ធ្ងរនោះទេ និងអាចការពារបាន ហើយយើងប្រហែលជាត្រូវចាក់វ៉ាក់សាំងដូសជំរុញ” ។
លោកស្រីបានកត់សម្គាល់ថា “ទោះយ៉ាងណា យើងត្រូវតែបន្តតាមដាន ព្រោះអាចមានវីរុសបំប្លែងខ្លួនដែលនឹងមកដល់នាពេលខាងមុខនេះ ប៉ុន្តែមិនមែនជាករណីថ្មីនោះទេ ។ យើងត្រូវការទិន្នន័យបន្ថែមដើម្បីជួយពួកគេរកវិធីចេញពីការផ្ទុះឡើងនៃវីរុស ប៉ុន្តែការចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់អាចត្រូវបានធ្វើឡើងរៀងរាល់ ១២ ឬ ១៨ ខែម្តង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេក្រុមហ៊ុនវ៉ាក់សាំងមួយទៀតអះអាងថា កូវីដនឹងចប់នៅឆ្នាំក្រោយ តែត្រូវចាក់ដូសជំរុញ រាល់ឆ្នាំ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


