សុខភាព
អ្នកកំពុងមានបញ្ហា ពិបាកមានគភ៌ មកដឹងមូលហេតុ និងការព្យាបាល
គឺជាការលំបាក ឬពុំអាចមានលទ្ធភាព នឹងមានគភ៌ដូច្នេះជំនួយការវេជ្ជសាស្ត្រក្នុងការឲ្យមានគត៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្ត្របន្តពូជ (Procréation médicale assistée) គឺជាមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យមានគភ៌។
បច្ចុប្បន្នអត្រាអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសឧស្សាហូបនីយកម្ម មានអត្រាកើនឡើងវាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយា ដែលអសមត្ថភាពក្នុងការមានគភ៌នៅក្នុងប្រទេសបារាំង គឺស្ថិតនៅអត្រា១៤,១% ស្របតាមការសិក្សានាឆ្នាំ ១៩៨៨ ហើយ ២២,៧ ស្របតាមការសិក្សានាឆ្នាំ ២០១៤។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយាដែលមកពិគ្រោះបញ្ហាពាក់ព័ន្ធទៅនឹងករណីវិបាកមានគភ៌ នៅក្នុងវ័យបន្តពូជក៏មានការកើនឡើងគួរឲ្យកត់សំគាល់។
អ្នកជំងឺបានមកពិគ្រោះជំងឺក្រៅនៅផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត មានចំនួន ៩,១២៥ករណី ដែលក្នុងនោះមានចំនួន ១៩៧ករណី នៃគូដែលអសមត្ថភាពមានគភ៌នៅក្នុងវ័យបន្តពូជ នេះយោងតាមការសិក្សារយៈពេល ៣០ខែនៅចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញនៃប្រទេសកម្ពុជា។
ក) មូលហេតុ៖
ហើយបញ្ហាខាងលើនេះមានមូលហេតុបណ្តាលមកពី៖
– បញ្ហាសុខភាពបន្តពូជស្ត្រី ២៤% ហើយក្នុងចំណោមបញ្ហាទាំងនេះមានដូចជា ៖
• វិបត្តិនៃការបញ្ចេញមេជីវិតញី ៣៣%
• ការស្ទះរន្ធដៃស្បូន ២៦%
• អង់ដូមេទ្រីយ៉ូល ៣៧%
• រំអិលនៃមាត់ស្បូន និងរូបសណ្ឋានខុសប្រក្រតី ២%
• ការកើនឡើងអរម៉ូន ប្រូឡាក់ទីនក្នុងឈាម ១% ហើយសល់ពីនេះមានដូចជា ការបង្ករោគលើប្រដាប់បន្តពូជ និង DES Syndrome ស្ទើរគ្មាន។
– រីឯបញ្ហាសុខភាពបន្តពូជបុរសមាន ១៦%។
– ចំពោះបញ្ហារួមទាំងបុរស និងស្ត្រីមាន ៣០%
– បញ្ហាដែលនៅសល់ គឺពុំទាន់រកឃើញមូលហេតុច្បាស់នៅឡើយមាន ៣០%។
ខ) ការព្យាបាល៖
ដំណោះស្រាយនៅលើបញ្ហាពាក់ព័ន្ធករណីវិបាកមានគភ៌ៈ
– ការព្យាបាលដោយការវះកាត់ស្របទៅតាមមូលហេតុផ្សេងៗ ដែលការវះកាត់មានការដាក់កាម៉េរាតាមលើពោះ ឬ មាត់ទ្វារស្បូន។
– ការព្យាបាលដោយប្រើប្រាស់ថ្នាំ នៅលើគូស្វាមីទាំងសងខាង។
ដំណោះស្រាយជាចម្បងយើងត្រូវស្វែងរកមូលហេតុ និងកត្តាប្រឈមទាំងឡាយណា ដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌។

សូមអញ្ជើញលោក-លោកស្រី មកពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយ ព្រមទាំងឈានទៅរកការព្យាបាលដែលត្រឹមត្រូវ និងសមស្របនៅលើបញ្ហាពាក់ព័ន្ធនឹងបញ្ហាវិបត្តិគ្មានគភ៌៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


