ព័ត៌មានអន្ដរជាតិ
ទម្លាយទំហំទឹកប្រាក់ ដែល វៀតណាម ចំណាយដើម្បីប្រយុទ្ធប្រឆាំង កូវីដ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាម បានរាយការណ៍ថា ប្រទេសនេះ បានចំណាយថវិកាជាង ៣០ ទ្រីលានដុង (១.៣២ ពាន់លានដុល្លារអាមេរិក) ពីកញ្ចប់ថវិការដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ក្នុងនោះ ក្រសួងសុខាភិបាលទទួលបានប្រហែល ២១.២ ទ្រីលានដុង ដែលខ្លួនយកទៅប្រើដើម្បីទិញវ៉ាក់សាំង សាងសង់បន្ទប់ ICU និងព្យាបាលអ្នកជំងឺ។ ចំណែក ក្រសួងសន្តិសុខសាធារណៈទទួលបាន ១.៤ ទ្រីលានដុង ហើយក្រសួងការពារជាតិទទួលបាន ២.៧ ទ្រីលានដុង។
រីឯថវិកាចំនួន ៥.២ ទ្រីលានដុង ត្រូវបានចែកចាយទៅកាន់តំបន់ដែលស្ថានភាពរាតត្បាតមានភាពធ្ងន់ធ្ងររួមទាំងទីក្រុងហូជីមិញ ដុងណៃ ប៊ិញឌួងនិងហៃឌួង ផងដែរ ដែលទាំងនេះសុទ្ធតែជាមជ្ឈមណ្ឌលឧស្សាហកម្មធំៗរបស់ប្រទេស។

អង្ករចំនួន ១៣៧,០០០ តោនពីទុនបម្រុងជាតិ ត្រូវបានចែកចាយដល់តំបន់ចំនួន ៣១ ដើម្បីធានាសន្តិសុខស្បៀង ក្នុងអំឡុងពេលមានជំងឺរាតត្បាត។ អាជីវកម្មនិងអង្គការមួយចំនួន ទាំងក្នុងនិងក្រៅប្រទេសវៀតណាម និងរដ្ឋាភិបាលបរទេស ក៏បានផ្តល់នូវម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែនរាប់ពាន់គ្រឿង ម៉ាស ឧបករណ៍ធ្វើតេស្ត ព្រមទាំងឧបករណ៍និងគ្រឿងបរិក្ខារផ្សេងទៀតជាច្រើនផងដែរ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ។
បុគ្គលិកប្រហែល ៣០០,០០០ នាក់មកពីមន្ទីរពេទ្យ យោធានិងប៉ូលិស ត្រូវបានដាក់ពង្រាយទូទាំងប្រទេស។ ក្នុងចំណោមនោះ មានបុគ្គលិកសុខាភិបាលចំនួន២០,០០០នាក់ យោធា១៣៣,០០០នាក់និងកងកម្លាំងប៉ូលិស១២៦,០០០នាក់។

គណៈកម្មាធិការដឹកនាំ បាននិយាយថា ប្រទេសវៀតណាមបានឆ្លងកាត់រលកឆ្លងវីរុសកូវីដ-១៩ចំនួន ៤ ចាប់តាំងពីឆ្នាំមុនមក។
គិតត្រឹមពេលនេះ វៀតណាមមានអ្នកឆ្លងជាង ៨៦៧,០០០ នាក់និងស្លាប់ចំនួន ២១,២៦៩ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ មកស្គាល់ច្បាស់ អំពីវ៉ាក់សាំងកូវីដ Hayat-Vax ដែល វៀតណាម ទើបទទួលបាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


