នយោបាយ
១០ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មិនទាន់មានពាក្យបណ្ដឹងណាមួយកើតឡើងនោះទេ
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី២២ ខែតុលា នេះថា រយៈពេល១០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មិនទាន់មានពាក្យបណ្ដឹងណាមួយកើតឡើងនោះទេ តែក៏នៅចាំមើលបន្តទៀតដែរ។
បើតាមលោក សោម សូរីដា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានចាប់ផ្ដើមពីថ្ងៃទី១២ ខែតុលា ហើយរហូតដល់ពេលនេះមានរយៈពេល១០ថ្ងៃហើយ។ បើគិតត្រឹមថ្ងៃពីម្សិលមិញ អ្នកចុះឈ្មោះបោះឆ្នោតចំនួនជាង១០ម៉ឺននាក់។ លោកថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះបានប្រព្រឹត្តទៅដោយរលូនល្អ ពុំមានបញ្ហាអសន្តិសុខ ឬការគំរាមកំហែងណាមួយកើតឡើងនោះទេ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក សោម សូរីដា បានអះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះ ក៏មានបញ្ហាប្រឈមខ្លះៗផងដែរ ដោយសារតែសកម្មភាពនេះ បានធ្វើឡើងនៅក្នុងបរិបទនៃកូវីដ ដូច្នេះការរីករាលដាលនៃជំងឺកូវី១៩ គឺជាផ្នែកមួយ ដែលធ្វើឲ្យមានការប្រឈមចំពោះចលនារបស់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់។ លោកថា ប្រជាពលរដ្ឋដែលបានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមសាលា ឃុំ សង្កាត់ មិនមានច្រើនទេ ប៉ុន្តែលោកសង្ឃឹមថា នៅពេលក្រុមចុះឈ្មោះចល័តការិយាល័យទៅកាន់ភូមិ នៅតាមឃុំ សង្កាត់ ចំនួននៃអ្នកចុះឈ្មោះបោះឆ្នោត នឹងអាចកើនឡើង។
ចំពោះបញ្ហាប្រឈមមួយទៀត គឺទាក់ទងទៅនឹងអាកាសធាតុ ដែលមានការធ្លាក់ភ្លៀងជាដើម ហើយការធ្លាក់ភ្លៀងនេះ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលធ្វើឱ្យមានការថមថយចំនួនប្រជាពលរដ្ឋដែលអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
ចំពោះការប្ដឹងតវ៉ា ឬប្ដឹងជំទាស់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ លោក សោម សូរីដា បានអះអាងថា គឺមិនទាន់មានពាក្យបណ្ដឹងណាមួយកើតឡើងនោះទេ ប៉ុន្តែទន្ទឹមនេះ យើងក៏នៅរង់ចាំមើលតទៅទៀតដែរ ពីព្រោះរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានរយៈពេល៤០ថ្ងៃទៅមុខទៀត៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


