ព័ត៌មានជាតិ
អាជ្ញាធរចុះពិនិត្យផលប៉ះពាល់ពីទឹកជំនន់ទន្លេស្រែពក
អាជ្ញាធរខេត្តស្ទឹងត្រែង រួមមន្ត្រីជំនាញពាក់ព័ន្ធននៅព្រឹកថ្ងៃទី ២៥ ខែតុលានេះ បានចុះពិនិត្យស្រូវស្រែនិងផលដំណាំកសិកម្ម ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងទន្លេស្រែពក ដើម្បីរៀបចំផែនការស្តារនៅសេដ្ឋកិច្ចស្បៀងឡើងវិញ តាមរយៈការផ្តល់ពូជស្រូវរយៈពេលខ្លីនិងគ្រាប់ពូជដំណាំផ្សេងៗជូនកសិករ។
លោក ជា ថាវរិទ្ធ អភិបាលរងខេត្ត បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ត្រូវពន្លឿនការស្រង់ស្ថិតិចំនួន គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដាក់ជូនទៅគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តឱ្យបានឆាប់ ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ។


លោកអភិបាលរងបន្តថា បញ្ហាប្រឈមនេះមន្ត្រីជំនាញផ្នែកកសិកម្មត្រូវពិនិត្យមើលផ្ទៃដី ដែលមានប្រភពទឹក និងផ្ទៃដីដែលត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រនៃការដាំដុះ ហើយផ្តល់គ្រាប់ពូជ និងចុះមកណែនាំកសិកឱ្យផ្លាស់ប្តូរទំលាប់នៃការដាំចុះ ធ្វើយ៉ាងណាឱ្យស្របទៅនិងពេលវេលានៃការងារបង្កបង្កើនផលនៅចុងរដូវ។
លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានទទទួលស្គាល់ថា ក្នុងស្ថានភាពទឹកទន្លេស្រែពកឡើងដល់កំរិតប្រកាសឱ្យប្រុងប្រយ័ត្ននេះ បានបង្កផលប៉ះពាល់ដល់ស្រូវ និងដំណាំផ្សេងៗរបស់កសិករ នៅតាមជួរដងទន្លេស្រែពក និងទន្លេសេសានផងដែរ។
លោកបន្កថា ផលប៉ះពាល់នេះស្រូវមួយចំនួនត្រូវរលួយទាំងស្រុង ដំណាំកសិកម្មផ្សេងៗដូចជាពោត សណ្តែកត្រូវខូច ហើយមន្ទីរកសិកម្មបានត្រៀមស្រូវពូជ រយៈពេលខ្លីនិងពូជដំណាំផ្សេងៗ សម្រាប់ចែកជូនកសិករ ដើម្បីមានលទ្ធភាពស្តារឡើងវិញ នៅតាមតំបន់ដែលមានប្រភពទឹក។
ឆ្នាំ២០២១នេះទឹកទន្លេស្រែពក និងទន្លេសាសានបានបង្កផលប៉ះពាល់ប្រជាពលរដ្ឋនៅឃុំតាឡាត ឃុំក្បាលរមាស ឃុំស្តៅ ឃុំភ្លុក និងឃុំសាមឃួយ ដែលរស់នៅតាមតំបន់វាលទំនាប និងនៅជាប់តាមជួរដងទន្លេប្រមាណជាង១០០គ្រួសារ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ