Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្ស សហការ OHCHR ​ដើម្បីបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស

បានផុស

នៅ

នៅព្រឹក​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ​នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយ ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បាន​រៀបចំសិក្ខាសាលាថ្នាក់តំបន់មួយ ស្តីពីទស្សនវិស័យ នៃសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិតាមគោលការណ៍ទីក្រុងប៉ារីស ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតាមរយៈប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាថ្នាក់តំបន់​នេះ រៀបចំឡើងក្រោមវត្តមាន លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយ​ករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Pauline Tamensis អ្នកសម្រប​សម្រួល​អង្គការសហប្រជាជាតិ។ បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សិក្ខាសាលាថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូលនានាសម្រាប់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិ សិទ្ធិមនុស្សនៅកម្ពុជា។

សិក្ខាសាលានេះ នឹងមានសិក្ខាកាមចូលរួមចំនួនប្រមាណជាង ៨០ នាក់មកពីគ្រប់ភាគីដូចជា តំណាងស្ថានទូតនានាប្រចាំកម្ពុជា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាង និងមន្ត្រីនៃអង្គការអន្តរជាតិនានា ប្រធាន និងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាន និងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ី ស្នងការ និងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពិន មន្ត្រី OHCHR និងសមាជិកសមាជិកា ព្រមទាំងមន្ដ្រីនៃ គ.ស.មក៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម