សេដ្ឋកិច្ច
១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល បានចំនួនជាង ៤០០០លានដុល្លារអាមេរិក
រយៈពេល ១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបចំនួនជាង៦,៣៦លានតោន បើគិតជាប្រាក់ទទួលបានជាង ៤ពាន់លានដុល្លារអាមេរិក។ ការនាំចេញកសិកផលកម្ពុជា ក្នុងបរិមាណខាង លើ មានកំណើនចំនួន ២,៩លានតោនស្មើនឹង ៨៧,៥៣%។ កសិផលនាំចេញ មានស្រូវអង្ករ និងផលិតផលក្រៅពីស្រូវអង្ករ ដូចជា៖ ដំឡូងមី ស្វាយចន្ទី ចេកស្រស់ ក្រូចថ្លុងជាដើម ត្រូវបាននាំទៅកាន់ប្រទេសចំនួន ៦៨។
របាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កសិផលនាំចេញមាន ស្រូវ អង្ករ ដំឡូងមី ស្វាយចន្ទី ចេកស្រស់ ក្រូចថ្លុង ជាដើម។ បរិមាណនាំចេញអង្ករមានចំនួន ៤៦០.១៦៩ តោន មានការថយចុះជាង ១៤, ២០% បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល ១០ខែឆ្នាំ២០២០។ ចំពោះការនាំចេញស្រូវមានចំនួន ២,៦លានតោន នាំទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១,៦លានតោន) ដែលមានការកើនឡើង ៨៦, ៣៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលមានចំនួន ១, ៤ លានតោន។
ចំណែកការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ មានចំនួន ៤, ២លានតោន កើនឡើង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២, ៨ លានតោន កសិផលទាំងនោះ មានដូចជាចំណិតដំឡូងមីក្រៀមមានចំនួន ១.៣ លានតោន, ដំឡូងមីស្រស់មានចំនួន ៧៤៣,៧២០តោន, ម្ស៉ៅដំឡូងមីមានចំនួន ២៦,៩៧១ តោន កាកសំណល់ ដំឡូងមីមានចំនួន ៧,២៩៦តោន, គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤,៧៩៥តោន, ផ្លែចេកស្រស់មានចំនួន ៣៦៩,៤៣១ តោន, ផ្លែក្រូចថ្លុងមានចំនួន ៣៤,៩១៨តោន ជាដើម៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


