នយោបាយ
លោក ញឹក ប៊ុនឆៃ ប្រាប់ទៅមន្ត្រីរបស់ខ្លួន កុំរង់ចាំការបង្រួបបង្រួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច តទៅទៀត
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅក្នុងកិច្ចប្រជុំ ស្តីពី លទ្ធផលបូកសរុបការងារប្រចាំខែតុលា និងទិសដៅអនុវត្តបន្ត របស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ បានប្រាប់ថ្នាក់ដឹកនាំនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំការបង្រួបបង្រួមជាមួយគណបហ៊្វុនស៊ិនប៉ិច តទៅទៀត។
លោក ញឹក ប៊ុនឆៃ បានលើកឡើងថា ស្ថានការណ៍នយោបាយនៅកម្ពុជា មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ដូចជាការបង្កើតគណបក្សថ្មីៗ របស់អតីតមន្ត្រី នៃគណបក្សសង្រ្គោះជាតិ ជាដើម។ ចំណែកការរួបរួមគ្នា រវាងគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយគណបក្សខ្មែររួបរួមជាតិ បានឯកភាពគ្នាច្រើនណាស់ដោយលក្ខន្តិកៈរវាងគណបក្សទាំងពីរ ត្រូវបានយកមកច្របាច់បញ្ចូលគ្នារួចហើយ។ រីឯគោលការណ៍សំខាន់ៗ មួយចំនួនទៀត ក៏ត្រូវបានរៀបចំរួចហើយ ផងដែរ។
លោកថា គណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សខ្មែររួបរួមជាតិ បានប្រជុំកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយសម្រេចផ្អាកការរួបរួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយទុកឲ្យគណបក្សនេះ ដោះស្រាយផ្ទៃក្នុងរបស់ខ្លួនទៅ។ ចំពោះថ្នាក់ដឹកនាំនៅមូលដ្ឋាន សូមយកព័ត៌មានអំពីផ្អាកការបង្រួបបង្រួម ទៅប្រាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋានឲ្យបានដឹង និងឈប់រង់ចាំ តទៅទៀត។
លោក ញឹក ប៊ុនឆៃ បានលើកឡើងបន្ថែមថា អ្នកខំប្រឹងប្រែងជួយរាជានិយម គេលែងជួយហើយ។ ការរង់ចាំរួបរួម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច គឺអូសបន្លាយពេលជិត ២ឆ្នាំ ហេតុនេះចាំលែងកើតហើយ។
គួររំលឹកថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាប្រធាន និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ មានគម្រោងរួបរួមគ្នា ជាគណបក្សតែមួយឡើងវិញ ក្រោយពីគម្រោងរួបរួមជាច្រើនដង ទទួលបរាជ័យ។ ប៉ុន្តែគម្រោងបង្រួបបង្រួមនៅពេលនេះ ក៏មិនទាន់ទទួលជោគជ័យដែរ ដោយសារតែមានបញ្ហាប្រេះស្រាំផ្ទៃក្នុង នៅខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមិនអាចចុះសម្រុងគ្នា ហើយរហូតមកដល់ពេលនេះថ្នាក់ដឹកនាំ នៅក្នុងគណបក្ស ហ៊្វុនស៊ិនប៉ិច កំពុងតែប្ដឹងផ្ដល់គ្នាឡើងតុលាការ ទៀតផង៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ