សេដ្ឋកិច្ច
កម្ពុជា អាចទាក់ទាញអ្នកវិនិយោគវិស័យអចលនទ្រព្យខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន
បើទោះជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែប្រសើរជាងប្រទេសនៅក្នុងតំបន់អាស៊ាន ដោយសារតម្លៃអចលនទ្រព្យកម្ពុជា នៅមានតម្លៃធូរនៅឡើយ។ នេះបើតាមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជា នៅធូរថ្លៃនៅឡើយ បើធៀបទៅនឹងប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងថៃជាដើម។ លោកសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យកម្ពុជា នៅតែជាជម្រើសល្អសម្រាប់អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បន្ថែមដូច្នេះថា« ប្រទេសកម្ពុជា នៅមានតម្លៃអចលនទ្រព្យទាបនៅឡើយទេ កាលណាទាបគឺផ្តល់សក្កានុពលខ្ពស់សម្រាប់ទាក់ទាញអ្នកវិនិយោគ…ទោះបីគាត់ទិញដើម្បីវិនិយោគក៏ដោយ ឬទិញដើម្បីសាងសង់រោងចក្រ គឺគាត់ទទួលបានប្រាក់ចំណេញខ្ពស់ ជាក់ស្តែងអ្នកវិនិយោគកំពុងសម្លឹងរកមើលទិញអចលនវត្ថុឡើងវិញដែរ»។
ទោះបីជារយៈពេលជិត២ឆ្នាំ ដែលកម្ពុជា និងប្រទេសនៅក្នុងតំបន់អាស៊ានជួបវិបត្តិកូវីដ-១៩ក៏ដោយ ក៏តម្លៃអចលនទ្រព្យមិនធ្លាក់នោះទេ ប៉ុន្តែភាពប្រឈមដែលកើតឡើងគឺចំនួននៃការទិញលក់មានការធ្លាក់ចុះ ដោយសារវិបត្តិនេះ។ នេះជាការបញ្ជាក់របស់លោក ច្រឹក សុខនីម។

លោក ច្រឹក សុខនីម បានប៉ាន់ស្មានថា នៅដើមឆ្នាំ ២០២២ ខាងមុខនេះ កម្ពុជា នឹងមានកំណើនអ្នកវិនិយោគពីបរទេសក្នុងវិស័យអចលនទ្រព្យប្រមាណពី ៣០-៤០ភាគរយ ជាពិសេសនៅក្រោយពិធីបុណ្យចូលឆ្នាំចិន៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


