បច្ចេកវិទ្យា
អាមេរិក ឲ្យរង្វាន់ ១០លានដុល្លារ បើអ្នកណាជួយចាប់មេក្រុម Hacker នេះបាន
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១០លានដុល្លារ សម្រាប់ជំនួយក្នុងការស្វែងរកមេដឹកនាំនៃក្រុមបង្កើតមេរោគកំព្យូទ័រដ៏ល្បីឈ្មោះ DarkSide។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្តីបន្ទោសក្រុមដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីមួយនេះ ទៅលើការវាយលុកតាមអ៊ីនធើណិត ដែលបានបង្ខំឲ្យបិទបំពង់បង្ហូរប្រេងដ៏ធំបំផុតនៅភាគខាងកើតសហរដ្ឋអាមេរិក កាលពីខែឧសភា។

ការវាយប្រហារតាមអ៊ីនធើណិត គឺពាក់ព័ន្ធនឹងការលួចចូលទៅក្នុងបណ្តាញរបស់ក្រុមហ៊ុន ឬស្ថាប័ននានាដើម្បី Encrypt ទិន្នន័យរបស់ខ្លួន បន្ទាប់មកទាមទារប្រាក់លោះ ដែលជាធម្មតាត្រូវបានបង់តាមរយៈរូបិយប័ណ្ណគ្រីបតូ ជាថ្នូរនឹងសោឌីជីថលដើម្បីដោះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា “សម្រាប់ការផ្តល់រង្វាន់នេះ សហរដ្ឋអាមេរិកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារជនរងគ្រោះដោយមេរោគ Ransomware នៅជុំវិញពិភពលោក ពីការកេងប្រវ័ញ្ចដោយឧក្រិដ្ឋជនតាមអ៊ីនធើណិត”។

ស្របពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន ក៏បានផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារផងដែរ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសនរណាម្នាក់ដែលព្យាយាមចូលរួមក្នុងការវាយប្រហារជាមួយក្រុម DarkSide នៅក្នុងប្រទេសណាក៏ដោយ។
ឧក្រិដ្ឋកម្មតាមអ៊ីនធើណិតបាននឹងកំពុងរីកដុះដាលយ៉ាងខ្លាំង ដោយទិន្នន័យថ្មីដែលចេញក្នុងខែតុលាបានបង្ហាញថា ប្រាក់លោះទាក់ទងនឹងមេរោគ Ransomware ចំនួន៥៩០លានដុល្លារ ត្រូវបានរាយការណ៍ទៅអាជ្ញាធរអាមេរិក ត្រឹមតែក្នុងឆមាសទីមួយនៃឆ្នាំ២០២១នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទីភ្នាក់ងារចារកម្មអាមេរិកព្រមានថា ក្រុម Hacker ចិនកំពុងផ្តោតលើវិស័យយោធានិងឧស្សាហកម្មការពារជាតិ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ