KPT+
ក្មេងកើតឫស អាចមកពីមូលហេតុទាំងនេះ បង្ការបែបណា?
ឫសជាការលូតលាស់នៃស្បែក ដែលបង្កឡើងដោយវីរុស ហើយជាទូទៅ វាកើតលើកុមារ។ ឫសភាគច្រើនកើតនៅលើដៃ ជើង និងពេលខ្លះកើតនៅលើផ្នែកណាមួយនៃរាងកាយ។ ឫសមានច្រើនប្រភេទ ដែលមានពណ៌ដូចទៅនឹងស្បែករបស់យើង ប៉ុន្តែឫសខ្លះទៀតក៏អាចមានពណ៌ខ្មៅ។ ផ្ទៃនៃឫសអាចមានសភាពរលោង ឬគ្រើម។ ឫសបណ្ដាលមកពីវីរុសHPV ដែលធ្វើឲ្យស្រទាប់ខាងលើនៃស្បែកលូតលាស់យ៉ាងឆាប់រហ័ស និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។

ឫសកើតលើកុមារឆ្លងតាមរយៈអ្វី?
- រាលដាលលើរាងកាយរបស់ក្មេង និងនៅពេលដែលក្មេងប៉ះឫសនោះ ហើយយកដៃទៅប៉ះកន្លែងផ្សេងទៀតនៃរាងកាយ។
- ប៉ះពាល់នឹងក្មេងដទៃទៀតដែលកើតឫស។
បញ្ហាឫសតែងតែបាត់ទៅវិញដោយខ្លួនឯងនៅរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំក្រោយ។ ប៉ុន្តែ ប្រសិនបើឫសរបស់កូនបង្កជាការឈឺចាប់ រាលដាល ឬធ្វើឲ្យក្មេងមានការអៀនខ្មាស ប៉ាម៉ាក់គប្បីនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើការព្យាបាល។
រោគសញ្ញា
ឫសមានទំហំ និងរូបរាងផ្សេងៗគ្នា ដែលរួមមាន៖
- រលោង តូច ឬគ្រើម ហើយធំ
- ពណ៌ដូចស្បែក ឬខ្មៅ
- កើតឡើងនៅលើរាងកាយ ប៉ុន្តែភាគច្រើនតែងតែកើតលើដៃ ម្រាមជើង មុខ និងជុំវិញជង្គង់។
សរសៃឈាមតូចៗដុះនៅចំកណ្ដាលឫស អាចមើលទៅដូចជាចំណុចខ្មៅ។ ថ្វីត្បិតតែឫសមិនបង្កជាការឈឺចាប់ ប៉ុន្តែបើវាកើតនៅលើបាតដៃ ឬបាតជើងដែលជាកន្លែងដាក់សម្ពាធ វាក៏អាចធ្វើឲ្យកូនឈឺចាប់ផងដែរ។
ការព្យាបាល
ប្រសិនបើឫសមានស្ថានភាពដូចខាងក្រោម ប៉ាម៉ាក់គប្បីនាំកូនទៅជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាល។
- កូនកើតឫសច្រើន
- ឫសកើតឡើងវិញ បន្ទាប់ពីព្យាបាលដោយប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា
ការបង្ការ
ទោះបីជាយើងមិនអាចការពារការកើតឫសបានទាំងស្រុងយ៉ាងណាក្ដី ប៉ាម៉ាក់គប្បីណែនាំកូនឲ្យអនុវត្តវិធីសាស្ត្រខាងក្រោម
- ជៀសវាងប៉ះពាល់ ឬកេះឫសនៅលើស្បែកខ្លួនឯង ឬស្បែករបស់អ្នកដទៃ
- លាងសម្អាតដៃឲ្យបានស្អាត ប្រសិនបើប៉ះពាល់ឫស
- ពាក់ស្បែកជើងផ្ទាត់នៅអាងហែលទឹក និងបន្ទប់ទឹក ជាពិសេសប្រសិនបើកូនមានរលាត់ស្បែក
- ទុកឲ្យឫសស្ងួតល្អ ជៀសវាងមានសំណើម ដែលអាចបង្កជាការរីករាលដាល
- បិទឫសដោយប្រើបង់រុំរបួស
- ជៀសវាងប្រើប្រដាប់រូសក្រចកដើម្បីកម្ចាត់ឫស
- ជៀសវាងឲ្យកូនខាំក្រចក ដែលអាចធ្វើឲ្យឫសរាលដាលពីក្រចកមួយទៅក្រចកមួយទៀត
- ជៀសវាងប្រើប្រាស់ប្រដាប់កោរពុកមាត់ ឬកន្សែងរួមគ្នា។
ចុចអាន៖ដោយសារមូលហេតុទាំងនេះហើយ ទើបមិនគួរ ញីភ្នែកផ្ដេសផ្ដាស
ចុចអាន៖កុំសាកឲ្យសោះ! ស្រីៗសម្រាលកូនរួច ស្អំថ្ម ទឹកកក ទឹកក្តៅលើពោះ អាចគ្រោះថ្នាក់ដល់ស្លាប់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


