ចរាចរណ៍
បើករថយន្តមិនប្រយ័ត្នធ្លាក់ដុំថ្មលើរ៉ឺម៉ក(PASSAPP) របួស២នាក់
បុរសជាអ្នកបើករថយន្តដឹកថ្មម្នាក់ បានខ្វះការប្រុងប្រយ័ត្នធ្វើឲ្យដុំថ្មយ៉ាងធំ ធ្លាក់សង្កត់លើរ៉ឺម៉កកង់បីឥណ្ឌា(PASSAPP) បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តក្រចេះ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចផ្លូវកោង ភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ7(ក្រចេះ-ស្នួល) ។បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់ឃាត់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហែសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយPASSAPP ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់ ដែលធ្វើដំណើរលើPASSAPP រងរបួសធ្ងន់និងស្រាល។


អ្នកបើកបររ៉ឺម៉កឈ្មោះ ខេង អី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(រងបួសស្រាល)និងអ្នករួមដំណើរពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ