ព័ត៌មានជាតិ
ឧបការី អ.ស.ប ធ្វើទស្សនកិច្ចស្វែងយល់ការងារ នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
ក្នុងកំឡុងពេល បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Khaled Khkary ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ អ.ស.ប កាលពីរសៀលនាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចាប់អារម្មណ៍ខ្ពស់ទៅធ្វើទស្សនកិច្ចស្វែងយល់ការងារ នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមអមដំណើរពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់ថា សាលាក្តីខ្មែរក្រហម លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អ.ស.បប្រចាំកម្ពុជា, លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. លោក ថោង សុជាតិ មន្ត្រីជាន់ខ្ពស់នៃ អ.វ.ត.ក. និងលោក ហង្ស និស្ស័យ ប្រធានសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
ក្រោយពីលោកប្រធានសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បានរៀបរាប់យ៉ាងលម្អិតទាក់ទងទៅ នឹងព្រឹត្តិការណ៍ និងអំពើសាហាវព្រៃផ្សៃ ដែលបានកើតឡើងនៅក្នុងគុកទួលស្លែង ក្រោមការគ្រប់គ្រងរបស់ ឌុច ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងសំណុំរឿង០០១ នៃ អ.វ.ត.ក លោក Khaled Khkary បានសម្ដែងនូវសមានទុក្ខ និងការឈឺចាប់ជាមួយជនរងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងគុកទួលស្លែង ព្រមទាំងសម្ដែងនូវសមានចិត្តជាមួយលោក ប៊ូ ម៉េង និង ជុំ មី ដែលជាអ្នករស់រានមានជីវិតពីគុកទួលស្លែង។
ឆ្លៀតក្នុងឪកាសនោះដែរ លោក កែវ រ៉េមី បានជម្រាបជូនលោកឧបការីអគ្គលេខាធិការ អ.ស.ប. អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល និងអំពីសមិទ្ធផល ដែលបាននិងកំពុងសម្រេចបានដោយអ.វ.ត.ក។ ជាពិសេសលោកក៏បានគូសបញ្ជាក់អំពីលក្ខណៈពិសេសរបស់អ.វ.ត.ក រួមមាន៖ ទី១- តុលាការនេះកូនកាត់នេះ បានកាត់សេចក្ដីមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមចំពោះឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅក្នុងប្រទេស របស់ខ្លួន។ ទី២- តុលាការក៏បានអនុញ្ញាតឲ្យជនរងគ្រោះចូលរួម ក្នុងដំណើរការកាត់សេចក្ដី ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ដែលតុលាការអន្តរជាតិដ៏ទៃទៀត មិនបានធ្វើដូចតុលាការនេះទេ។
ទី៣- គំរូកាត់សេចក្ដី របស់តុលាការកូនកាត់នេះ ត្រូវបានអន្តរជាតិទទួលស្គាល់ ក្នុងការរក្សាបាននូវអធិបតេយ្យភាពទាំងស្រុងរបស់កម្ពុជា ហើយមានប្រទេសមួយចំនួនដូចជា៖ បង់ក្លាដែស ស្រីលង្កា កែនយ៉ា សេណេកាល និងអាហ្រ្វិកកណ្ដាល មកដកស្រង់បទពិសោធន៍ និងយកទៅរៀបចំបង្កើតតុលាការប្រហាក់ប្រហែលគ្នា។ និងទី៤-តុលាការកូនកាត់នេះ ក៏បានកាត់សេចក្ដីផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះទាំងអស់ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងរក្សាបាននូវការបង្រួបបង្រួមជាតិ ព្រមទាំងបានចំណាយតិចប្រមាណ ២២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកឯតុលាការអន្តរជាតិផ្សេងទៀត ចំណាយអស់ប្រមាណ ១០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ជាការឆ្លើយតប លោកឧបការី បានសម្តែងការអរគុណ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការទទួលរៀបចំទស្សនកិច្ចនេះបានយ៉ាងល្អប្រសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលកំពុងស្រេចបាន ដោយសាលាក្ដីខ្មែរក្រហម។ ជាងនេះទៅទៀត លោកឧបការី ក៏បានលើកឡើងថា កម្ពុជាពិតជាសម្រេចបាននូវ សមិទ្ធផលទាំងនោះប្រកបដោយភាពម្ចាស់ការក្នុងការគ្រប់គ្រង (Ownership) និងការដឹកនាំ (Leadership) ប្រកបដោយការទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ កោះកែវ





-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់