ជីវិតកម្សាន្ដ
បវរកញ្ញាតំណាងកម្ពុជា ប៉ូគឹមថេង សុតធីតា សុំកា រផ្តល់កំលាំងចិត្តពីចម្ងាយអំឡុងចេញទៅប្រកួតនៅថៃ
ភ្នំពេញ ៖ គេសង្កេតឃើញថា ក្នុងការចេញដំណើរដើ ម្បីចេញទៅប្រកួតនៅប្រទេសថៃបវរកញ្ញាដែលតំ ណាងឱ្យកម្ពុជាកញ្ញា ប៉ូគឹមថេង សុតធីតា ត្រូវបានមហាជននិងអ្នកគាំទ្របានធ្វើការជូនពរនិងផ្តល់កម្លាំងចិត្តឲ្យនាងគ្រប់ៗគ្នា។

សម្រាប់Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេញពីប្រ ទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមប្រកួតកម្មវិធីMiss Grand Intern ational2021នៅឯភូកេតប្រទេសថៃ។ ក្នុងដំណើរនេះគេជឿជាក់យ៉ាងថា Miss Grand Cambod ia 2021 សុតធីតា នឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។

តួយ៉ាងរឿងដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងក្នុងដំណើរចេញទៅកាន់ទឹកដីប្រទេសថៃ របស់ កញ្ញា ប៉ូ គឹមថេង សុតធីតា ទៀតនោះគឺការតុបតែខ្លួនស្រស់ស្អាតនិងបានគ្រងនូវឈុតយ៉ាងប្រណីតជា មួយការច្នៃម៉ូដសំលៀកបំពាក់ចេញពីហូលខ្មែរដែលបង្ហាញភាពអស្ចារ្យនៃអត្តសញ្ញាណជាតិផងដែរ។

ដោយឡែកចំពោះMiss Grand Cambodia 2 021កញ្ញា ប៉ូគឹមថេង សុតធីតាក៏បានថ្លែងសុំកម្លាំងចិត្តពីមហាជនមុនពេលចេញដំណើរថា សុំតែម្យ៉ាងទេសង្ឃឹមថា និងបានឃើញវត្តមានបងប្អូនទាំងអស់ត្រឹមពីចម្ងាយក៏បានព្រោះពួកយើងត្រូវអនុវត្តតាមវិធានការ៣កុំ៣ការពារទាំងអស់គ្នា។

កញ្ញា ប៉ូគឹមថេង សុតធីតា បាននិយាយបន្ថែមទៀតថា សុំត្រឹមផ្តល់កម្លាំងចិត្តពីចម្ងាយក៏គ្រប់គ្រាន់ហើយសម្រាប់នាងខ្ញុំ ស្រលាញ់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាំងណាស់៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


