ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ សេវាកម្មការិយាល័យកម្មសិទ្ធិបញ្ញា ជាមួយ (WIPO)
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍សេវាកម្មការិយាល័យកម្មសិទ្ធិបញ្ញា (WIPO)។ ពិធីនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមរយ:កិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ រវាងលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងអំពីការរីកចំរើនវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាពិសេសផ្នែកប្រកាស នីយបត្រតក្កកម្ម (Patent) ដើម្បីការពារតក្កកម្ម និងគំនូរឧស្សាហកម្ម (Industrial Design) ក្រោយពេលដែលកម្ពុជា បានចូលជាសមាជិកសិទ្ធិសញ្ញាសហប្រតិបត្តិការ ប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៦ និងការចូលជាសមាជិកកិច្ចព្រមព្រៀងទីក្រុង ហេច (ឡាអេ ) សម្រាប់ការចុះបញ្ជីគំនូរឧស្សាហកម្មជាងន្តរជាតិ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗមួយចំនួនរួមមានដូចជា៖ អង្គភាពកម្មសិទ្ធិបញ្ញា សឹង្ហបុរី -ជប៉ុន -កូរ៉េ -អឺរ៉ុប -ចិន និង អង្គភាព ប្រកាសនីយបត្រ តក្កកម្ម ពាណិជ្ចកម្ម សហរដ្ឋអាមេរិក (USPTO)។
លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានជម្រាបជូនលទ្ធផល ដែលសម្រេចបានការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងអំពីការផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដល់អង្គភាពកម្មសិទ្ធបញ្ញា នៃប្រទេសជាសមាជិកចំនួន ៩០ប្រទេស។
ខ្លឹមសារ នៃពិធីចុះហត្ថលេខានេះផងដែរ គឺអង្គការ WIPO នឹងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួង ក្នុងការលើកកំពស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់ទី ៣ ( Industrial Property Automation System Version 3 [IPAS-3]) ទៅជាជំនាន់ទី ៤ Version 4 ដែលហៅពេញថា IPAS-4សម្រាប់កែលម្អរប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីឲ្យមាន ប្រសិទ្ធភាពបម្រើដល់ការបោះពុម្ពផ្សាយតាមអេឡិចត្រូនិច (e-Publication) -ការដាក់ពាក្យសុំតាមអេឡិចត្រូនិច (e-filing)-ការគ្រប់គ្រងសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម -បណ្តុះបណ្តាល មន្ត្រីអំពីការប្រើប្រាស់ប្រព័ន្ធ IPAS-4- ការផ្តល់ជំនួយបច្ចេកទេស ក្នុងការបង្កើតមជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISC) ដើម្បីជួយជំរុញសកម្ម ភាពស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ -១៩៕
អត្ថបទ៖ ណារី



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


