ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីស្ត្រីដំបូងស៊ុយអែតកាន់តំណែងបានមិនដល់១២ម៉ោងលាលែង
នាយករដ្ឋមន្ត្រីស្ត្រីដំបូងប្រទេសស៊ុយអែតរបស់គណបក្សសង្គមប្រជាធិបតេយ្យ លោកស្រី Magdalena Andersson បានលាលែងពីតំណែង បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបានមិនដល់១២ម៉ោងផង ក្រោយពេលគណបក្សបៃតង (Green Party) បានដកខ្លួនចេញពីសម្ព័ន្ធភាពចម្រុះដែលមាន២គណបក្សបានធ្វើឲ្យនយោបាយមិនប្រាកដប្រជា។

ប៉ុន្តែលោកស្រី Andersson បាននិយាយថា លោកស្រីប្រាប់សមាជិកសភារួចហើយថា លោកស្រីសង្ឃឹមត្រូវបានតែងជានាយករដ្ឋមន្ត្រីម្តងទៀតក្នុងនាមជាប្រមុខរដ្ឋាភិបាលដែលមានគណបក្សតែមួយ ហើយក្តីរំពឹងក៏កំពុងកើតមានជារូបរាងផងដែរនៅពេលគណបក្សផ្សេងៗផ្តល់សញ្ញាគាំទ្រ។
គណបក្សបៃតងបានលាលែងពីការចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ដោយសារតែសភាបានច្រានចោលច្បាប់ថវិការបស់ក្រុមសម្ព័ន្ធចម្រុះ។
លោកស្រី Andersson បានប្រាប់សន្និសីទសារព័ត៌មានថា ៖«ខ្ញុំបានស្នើសុំសភាឲ្យដកតួនាទីខ្ញុំជានាយករដ្ឋមន្ត្រី។ ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការធ្វើជានាយករដ្ឋមន្ត្រីដែលមានគណបក្សតែមួយគឺរដ្ឋាភិបាលគណបក្សសង្គមប្រជាធិបតេយ្យ»។

គណបក្សបៃតងបាននិយាយថា ខ្លួននឹងគាំទ្រលោកស្រីក្នុងការបោះឆ្នោតសម្រេចជាថ្មីណាមួយនៅសភា ហើយគណបក្សកណ្តាលនិយមសន្យាអនុប្បវាទដែលក្នុងការអនុវត្តជាក់ស្តែងស្មើនឹងគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រី ខណៈគណបក្សឆ្វេងនិយមក៏និយាយដែរថា ពួកគេគាំទ្រលោកស្រី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


