ជីវិតកម្សាន្ដ
Jessie J ទឹកភ្នែក ពេលនិយាយរឿងឈឺចាប់មួយក្នុងជីវិត
តារាចម្រៀង Jessie J ហូរទឹកភ្នែកសស្រាក់ និងនិយាយទាំងអួលដើម ក ខណៈរំលឹកដល់រឿងកូន ពេលកំពុងសម្តែងនៅទីក្រុង Los Angeles។

តារាចម្រៀងដ៏មានប្រជាប្រិយភាព Jessie J បានបើកកកាយបញ្ហាជីវិតខ្លួន នៅលើឆាកប្រគុំតន្ត្រីមួយអំពីរឿងរលូតកូន ដែលធ្វើឱ្យនាងទប់ទឹកភ្នែកមិនជាប់ ហើយមិនដឹងថាខ្លួនអាចមានកូនម្ដងទៀតបានឬអត់ឡើយ។

បន្ទាប់ពីការស្កេនគភ៌ជាលើកទី៣ កាលពីថ្ងៃអង្គារ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើបណ្ដាញសង្គមផ្ទាល់ថាខ្លួនបានបាត់បង់កូនដំបូងរបស់នាងហើយ ក្រោយព្យាយាមយកកូនអស់ពេលជាយូរ។

ថ្លែងទៅកាន់ទស្សនិកជន នាងនិយាយទាំងទឹកភ្នែកថា “ខ្ញុំបានសម្រេចចិត្តបង្កើតកូនដោយខ្លួនឯងតាមវិធីវេជ្ជសាស្ត្រ និងបានពពោះមួយរយៈហើយ ប៉ុន្តែកូនមិននៅជាមួយខ្ញុំទេ។ ខ្ញុំមានអាម្មណ៍តែលតោលណាស់ និងមិនធ្លាប់ឯកោខ្លាំងដូចពេលនេះឡើយ។”

កាលពីខែធ្នូ ឆ្នាំមុន Jessie J ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថានាងមិនអាចមានកូនតាមបែបធម្មជាតិឡើយ ព្រោះបញ្ហាសុខភាព។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែអាចពពោះ បង្កើតកូនបាន ដោយការបង្កាត់តាមក្បួនវេជ្ជពេទ្យ។

ក្រោយមក នៅខែតុលា ឆ្នាំ២០២១ ម្ចាស់បទ Price Tag រូបនេះ បានសម្រេចយកកូន ដោយវិធីចាក់បញ្ចូលមេជីវិតបុរស។ តែជាអកុសល កូនរបស់នាង ក៏រលូត នៅសប្ដាហ៍នេះ ដែលរឿងនេះធ្វើឱ្យនាងរំជួលចិត្តជាខ្លាំង និងមិនអាចទប់ទឹកភ្នែកបាន ពេលនិយាយដល់វា៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn និង Camila
ចុចអាន៖ “Hellbound” ខ្សែភាពយន្តកូរ៉េពេញនិយមបំផុត បន្ទាប់ពី “Squid Game”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


