"Hellbound" ខ្សែភាពយន្តកូរ៉េពេញនិយមបំផុត បន្ទាប់ពី "Squid Game"
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

“Hellbound” ខ្សែភាពយន្តកូរ៉េពេញនិយមបំផុត បន្ទាប់ពី “Squid Game”

បានផុស

នៅ

ខ្សែភាពយន្តភាគកូរ៉េថ្មីសន្លាងរឿង “Hellbound” កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លា​នៅលើ​ Netflix និងត្រូវគេរំពឹងអាចផ្ដួល “Squid Game” ក្នុងពេលដ៏ខ្លីខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Hellbound' posters offer sneak preview of upcoming fantasy thriller

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ក្រុមហ៊ុន Netflix បានបញ្ចេញរឿងភាគ K-Drama ថ្មីដែលបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកមិនចាញ់ Squid Game ឡើយ ខណៈរឿងថ្មីនេះក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករផងដែរ ។

Hellbound": Netflix Unleashes Hell on November 19th [Trailer] - Bloody  Disgusting

យោងតាមការវិភាគរបស់ FlixPatrol បានឱ្យដឹងថា ខ្សែភាពយន្ត Hellbound បានក្លាយជាកុនដែលមានអ្នកទស្សនាច្រើនបំផុតរបស់ Netflix នៅក្នុងបណ្ដាប្រទេសចំនួន ២៤ ត្រឹមតែមួយថ្ងៃ បន្ទាប់ពីការចេញផ្សាយ ​ហើយក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ កុននេះក៏ទទួលបានការ rate ខ្ពស់ច្រើនជាង ៨០ប្រទេសទៅហើយ។

Is Hellbound Based on an Anime, Comic, or Manga? - Den of Geek

បើងាកទៅ Squid Game វិញ រឿងនេះបានចេញផ្សាយនៅលើ Netflix កាលពីថ្ងៃទី ១៧ ខែកញ្ញា និងទទួលបានការគាំទ្រច្រើនបំផុត រហូតក្លាយជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។ Squid Game ទាក់ទាញអ្នកទស្សនាជាង ១១១លាននាក់ ក្រោយបញ្ចាំង ១៧ថ្ងៃ និងជាង ១៤២លាននាក់ បន្ទាប់ពីផ្សាយបាន ២៨ថ្ងៃ និងដណ្ដើមបានចំណាត់ថ្នាក់កំពូលក្នុងបណ្ដាប្រទេសចំនួន ៩៤ នៅជុំវិញពិភពលោក។

Squid Game: Cast, Characters, Review and Ending explained | Marca

ដោយឡែក ខ្សែភាពយន្ត Hellbound ក៏ត្រូវអ្នកជំនាញទស្សន៍ទាយថាអាចប្រកួតប្រជែងជាមួយ Squid Game បាន ដោយសារសាច់រឿងដ៏រន្ធត់ថ្មី និងប្លែកម្យ៉ាងទៀត ដែលមិនធ្លាប់មានពីមុនមក។ រឿងនេះរៀបរាប់ពីអំពីការប្រឆាំងគ្នារវាងសេចក្ដីល្អ និងបិសាច។ នៅពេលដែល supernatural មកកាត់សេចក្តីលើមនុស្សជាតិ នរកទាំងអស់នឹងរលត់សូន្យសុង៕

Netflix Geeked on Twitter: "The world has become a living hell. HELLBOUND -  a new series by Train to Busan director Yeon Sang Ho - arrives Nov 19 on  Netflix. https://t.co/LDzjj4qdVT" /

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាល់ប៊ុមថ្មីរបស់ Adele ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ត្រឹមតែ ៣ថ្ងៃ

ចុចអាន៖ កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services