ព័ត៌មានអន្ដរជាតិ
ស្លាប់ ១៩ នាក់ និងរងរបួសជាច្រើន ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង នៅ ម៉ិកស៊ិក
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និង ២០ នាក់ទៀតរងរបួស កាលពីថ្ងៃសុក្រ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរ ធ្វើដំណើរលើផ្លូវហាយវេមួយ នៅកណ្តាលប្រទេសម៉ិកស៊ិក បានបុកផ្ទះមួយខ្នងពេញទំហឹង។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា រថយន្តក្រុងដែលកំពុងធ្វើដំណើរទៅកាន់ទីសក្ការបូជាសាសនា ក្នុងតំបន់ម៉ិកស៊ិក បានចាប់ហ្រ្វាំងមិនទាន់។ យ៉ាងណាមិញ អាជ្ញាធររដ្ឋមិនបានបង្ហាញពីមូលហេតុលម្អិត ដែលអាចកើតមាន នៃគ្រោះថ្នាក់សម្លាប់មនុស្សនេះទេ។

ជំនួយការលេខាធិការមហាផ្ទៃរដ្ឋ លោក Ricardo de la Cruz Musalem បាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងអ្នកខ្លះ តាមយន្តហោះផងដែរ។


កាកបាទក្រហមរដ្ឋបាននិយាយថា រថយន្តសង្គ្រោះចំនួន ១០ គ្រឿង បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះដូចគ្នា៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


