Connect with us

ព័ត៌មានអន្ដរជាតិ

​ការស្លាប់​ភ្នាក់ងារស៊ើបការណ៍​ CIA ២រូប​របស់​អាមេរិក​នៅ​​ម៉ិកស៊ិក ធ្វើឲ្យ​ជម្លោះ​កាន់តែក្តៅ​​​

បានផុស

នៅ

ការស្លាប់របស់មន្ត្រីអាមេរិកបន្ទាប់ពីប្រតិបត្តិការរុះរើមន្ទីរពិសោធន៍គ្រឿងញៀនមួយនៅភាគខាងជើងប្រទេសម៉ិកស៊ិកកំពុងធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងឡើង រវាង​​​ម៉ិកស៊ិកនិង​ទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum អះអាងថា រដ្ឋាភិបាលរបស់លោកស្រី មិនបានដឹងអំពីការចូលរួមរបស់ពួកគេនោះទេ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន bloomberg. ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២២មេសា លោកស្រី Sheinbaum បាននិយាយថា «មន្រ្តីម៉ិកស៊ិកដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ មិនបានប្រាប់អំពីវត្តមានរបស់ជនបរទេសនោះទេ ដែលលោកស្រី បានពិពណ៌នាថា នេះជាការរំលោភលើពិធីសារសន្តិសុខយ៉ាងច្បាស់ ហើយជាអ្វីមួយដែលប្រជាជនម៉ិកស៊ិក មិនគួរមើលស្រាលឡើយ»។

លោកស្រី Leavitt បានសង្កត់ធ្ងន់បន្ថែមទៀតថា «ខ្ញុំគិតថាប្រធានាធិបតី ដូណាល់ ត្រាំ ក៏យល់ស្របដែរថា ការអាណិតអាសូរបន្តិចបន្តួចពីលោកស្រី Sheinbaum គឺមានតម្លៃណាស់សម្រាប់ជនជាតិអាមេរិកពីរនាក់ដែលបានស្លាប់ ដោយពិចារណាលើអ្វីៗទាំងអស់ដែលយើងកំពុងធ្វើ ដើម្បីបញ្ឈប់ការរីករាលដាលនៃគ្រឿងញៀនពីម៉ិកស៊ិកដល់សហរដ្ឋអាមេរិក។ រដ្ឋបាលលោកត្រាំ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីប្រទេសម៉ិកស៊ិកដែរ»។

នៅថ្ងៃដដែលនោះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធការ​​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី ម៉ិកស៊ិក លោកស្រី Sheinbaum ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការដោះស្រាយជាមួយក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រជាជនរបស់​​លោកស្រី​​ផ្ទាល់ផងដែរ។

សូមបញ្ចាក់ថា ជនជាតិអាមេរិកពីរនាក់ដែលធ្វើការឲ្យ CIA បានស្លាប់កាលពីចុងសប្តាហ៍មុន រួមជាមួយមន្ត្រីម៉ិកស៊ិកពីរនាក់ ដោយសារតែរថយន្តរបស់ពួកគេបានរអិលចេញពីផ្លូវភ្នំមួយនៅភាគខាងជើងរដ្ឋ Chihuahua ភាគខាងត្បូងនៃរដ្ឋតិចសាស។ ការស្លាប់របស់ពួកគេបានបង្ហាញពីតួនាទីដ៏ចម្រូងចម្រាសរបស់ភ្នាក់ងារអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនដែលធ្វើឡើងដោយប្រទេសទាំងពីរ។ ជាពិសេសភាពតានតឹងថ្មីមួយដែល អាមេរិកទាមទារចម្លើយពីម៉ិកស៊ិក ជុំវិញការបាត់បង់ជីវិតភ្នាក់ងារ CIA៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម