Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍នៅម៉ិកស៊ិករឹតវឹកវរ! ក្រុម​គ្រឿង​ញៀន ​បើករថយន្តបំបុកទ្វារពន្ធនាគារ រំដោះអ្នក​ទោស ២៣នាក់

បានផុស

នៅ

ប៉ូលិស​​ម៉ិកស៊ិក​កំពុងតាម​រក​អ្នក​ទោសចំនួន២៣នាក់ ដែល​លោត​ចេញ​ពី​ពន្ធនា​គារក្រុង Puerto Vallarta អំឡុង​​ការ​វាយ​ប្រហារ​បង្ក​ឡើង​ដោយ​ក្រុមគ្រឿង​ញៀន​ Jalisco New Generation Cartel (CJNG) ខណៈស្ថានការណ៍កាន់តែវឹកវរខ្លាំងទៅៗ។

លោក​ស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិក​ស៊ិក។​ រូប​ភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម BCC ចុះផ្សាយ​ថ្ងៃទី២៤ ខែ​កុម្ភៈ, នៅទីនោះ មេក្រុម CJGN បានបិទផ្លូវ និង​ដុត​រថយន្ត​ដើម្បី​សង​សឹក​ ចំពោះ​ការ​សម្លាប់​មេក្រុម​របស់​ពួក​គេ គឺលោក Nemesio Oseguera Cervantes ឬ «El Mencho»។

មន្ត្រី​ម្នាក់​និយាយ​ថា អំឡុង​ពេល​មាន​ភាព​ចលាចល បុរស​ប្រដាប់​អាវុធ​បានបើករថយន្តបំ​បុក​ទ្វារពន្ធនាគារ ហើយរំដោះអ្នក​ទោស​ចំនួន ២៣នាក់ឲ្យ​រត់​គេច​ខ្លួន​។

ជុំវិញករណីនេះ លោក Juan Pablo Hernández លេខា​ធិការ​សន្តិសុខ​​រដ្ឋ Jalisco និយាយ​ថា ​ការិ​យា​ល័យ​របស់​លោក​កំពុង​ធ្វើ​ការ​ជា​មួយ​រដ្ឋ​ដទៃ​ទៀត​ ដើម្បី​ចាប់​​អ្នកទោសដែល​រត់​គេច​ខ្លួន​។

យ៉ាងណា មន្ត្រី​មិនទាន់​ចេញ​ផ្សាយ​ព័ត៌​មាន​លម្អិត​ពី​អត្ត​សញ្ញាណ​របស់​អ្នកទោសដែល​បានរត់គេចខ្លួននៅឡើយ​ទេ។​

សូមជម្រាបថា មុនពេលស្លាប់ El Mencho គឺ​ជាបុរសម្នាក់ដែល​​ម៉ិក​ស៊ិក​តាម​ចាប់​ខ្លួនជា​យូរ​ណាស់​មក​ហើយ​។ ក្រោមការដឹកនាំរបស់​បុរសម្នាក់នេះ ក្រុម​ CJGN បាន​ក្លាយ​ជា​អង្គការ​ឧក្រិដ្ឋកម្មឆ្លងដែន​ដ៏​មានឥទ្ធិពល​​និង​បន្ត​ពង្រីកខ្លួន​ក្នុង​រដ្ឋ Jalisco ទៅ​កាន់​រដ្ឋម៉ិកស៊ិក​ជា​ច្រើន​ទៀត៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម