ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានក្រុមគ្រឿងញៀនម៉ិកស៊ិក បន្ទាប់ពីមេខ្លោង «El Mencho» ត្រូវបានសម្លាប់
សេតវិមានបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រឿងញៀនម៉ិកស៊ិក មិនឲ្យប៉ះពាល់ប្រជាជនអាមេរិក ចំពេលមានរលកអំពើហិង្សាកើតឡើង បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុម Jalisco New Generation គឺលោក Nemesio Oseguera Cervantes រហស្សនាមថា «El Mencho» កាលពីថ្ងៃអាទិត្យ នៅរដ្ឋ Jalisco ក្នុងប្រតិបត្តិការរបស់អាជ្ញាធរម៉ិកស៊ិក ដោយមានការគាំទ្រផ្នែកចារកម្មពីសហរដ្ឋអាមេរិក។

តាមការផ្សាយរបស់ EuroNews អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈ បានបញ្ជាក់ថា ប្រតិបត្តិការនេះនឹងមិនអាចទៅរួចទេ បើគ្មានការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចាត់ទុកក្រុមទាំងនេះជាអង្គការភេរវកម្មបរទេស។
អ្នកស្រី Leavitt បានលើកឡើងថា «ក្រុមគ្រឿងញៀនម៉ិកស៊ិកដឹងថា មិនត្រូវប៉ះពាល់សូម្បីតែម្រាមដៃជនជាតិអាមេរិកម្នាក់ណាឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវទទួលផលវិបាកធ្ងន់ធ្ងរ»។ បច្ចុប្បន្នមិនទាន់មានរបាយការណ៍ថា ជនជាតិអាមេរិកណាម្នាក់រងគ្រោះថ្នាក់ទេ។ ក្រោយការស្លាប់របស់ El Mencho អំពើហិង្សាបានរីករាលដាលពាសពេញរដ្ឋចំនួន២០ក្នុងប្រទេសម៉ិកស៊ិក បណ្តាលឲ្យកងកម្លាំងជាតិ២៥នាក់ និងសមាជិកក្រុមគ្រឿងញៀនយ៉ាងតិច៣០នាក់ស្លាប់ ខណៈមានការដុតបំផ្លាញរថយន្ត និងបិទផ្លូវសហព័ន្ធប្រហែល២៥០កន្លែង ដែលធ្វើឲ្យភ្ញៀវទេសចរអាមេរិករាប់ពាន់នាក់ជាប់គាំង។

ក្រសួងការបរទេសអាមេរិកបានបង្កើតខ្សែទូរសព្ទជំនួយ២៤ម៉ោង ដើម្បីជួយដល់ពលរដ្ឋខ្លួនដែលរងផលប៉ះពាល់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបន្តរុញច្រានរដ្ឋាភិបាលម៉ិកស៊ិកឲ្យបញ្ចប់ការហូរចូលនៃគ្រឿងញៀនតាមព្រំដែនភាគខាងត្បូង។ ក្នុងប្រតិបត្តិការនេះ សមាជិកក្រុមគ្រឿងញៀន៤នាក់ត្រូវបានសម្លាប់ ៣នាក់រងរបួស និង ២នាក់ត្រូវបានចាប់ខ្លួន។ គួរបញ្ជាក់ថា កន្លងមកអាមេរិកធ្លាប់បានផ្តល់ប្រាក់រង្វាន់រហូតដល់១៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនមេខ្លោង El Mencho៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


