សន្តិសុខសង្គម
១០ថ្ងៃ ដំរីព្រៃបានដេញជាន់សម្លាប់មនុស្សអស់ ៥ នាក់តាមព្រំដែនខ្មែរ-ថៃ
យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ៣ ថៃ បានបញ្ជាក់ថា នៅក្នុងរយ:ពេលប្រមាណ១០ថ្ងៃ ចុងក្រោយនេះ សត្វដំរីព្រៃដែលចេញរកចំណីតាមចម្ការរបស់ប្រជាពលរដ្ឋ ក្នុងស្រុកមួយចំនួនក្បែរព្រំដែនកម្ពុជា បានជាន់សម្លាប់មនុស្សអស់ចំនួន៥នាក់ ខណៈដែលអាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន។
ហេតុការណ៍ចុងក្រោយ បានកើតឡើងទាំងកណ្តាលថ្ងៃ នាថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ ក្នុងស្រុកកែងហាងម៉ែវ ខេត្តច័ន្ទបុរី ជាប់ព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។


ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៤-៥នាក់ បាននាំគ្នាចេញទៅរកច្រូតផ្កាស្មៅដើម្បីយកមកធ្វើជាអំបោសលក់ ស្រាប់តែមានសត្វដំរីព្រៃ១ក្បាល បានដើរមកតាមក្រោយហើយក៏បានរត់ដេញជាន់ ដោយម្នាក់ៗប្រឹងរត់រៀងៗខ្លួន តែគ្នាគេម្នាក់ត្រូវដំរីជាន់កណ្តាលទ្រូងទាល់តែស្លាប់។
អាជ្ញាធរក៏បានប្រកាសដំណឹងអោយពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះនៅរដូវរងាបែបនេះ សត្វដំរីព្រៃមួយចំនួនអាចចុះប្រេង ហើយខ្លះទៀតដើរបែកហ្វូងមករកសុីផ្លែឈើតាមចម្ការរបស់ប្រជាពលរដ្ឋ ដែលមួយរយ:កន្លងមកនេះ ដំរីតែងអុកឡុកខ្លាំងនៅភាគខាងកើតដូចជា ច័ន្ទបុរី ឈុនបុរី រ៉ាក់យ៉ង ឆាក់ឈើងសៅ និងស្រះកែវជាដើម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


