Connect with us

សន្តិសុខសង្គម

ទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីទាញដាវនិងកាំបិតដេញកាប់គ្នាផ្អើលអស់អ្នកភូមិ

បានផុស

នៅ

ក្រុមយុវជនចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល​ស្រុក​អន្លង់វែងចុះស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបង្កភាពអណាធិបតេយ្យដេញកាប់គ្នាផ្អើលអស់អ្នកភូមិ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣និង​៣០​នាទី ក្រោយ​ទទួល​ព័ត៌មាន មាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ចំនួន៧​នាក់ ផឹកស៊ី​ទាស់សម្តី​គ្នា​រួច​យក​ដា​វសា​ម៉ូ​រ៉ៃ និង​កាំបិត​ខ្វែវ ដេញ​កាប់​គ្នានៅ​ចំណុច​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូត ដាវ​សា​ម៉ូ​រ៉ៃ ១ កាំបិត​ខ្វែវ ១ និង​ម៉ូតូ២​គ្រឿង បញ្ជូនទៅ​អធិការ​នគរបាលស្រុក ដើម្បីសួរនាំ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម