ព័ត៌មានអន្ដរជាតិ
មុននេះនៅ ថៃ ធ្លាក់យន្តហោះចម្បាំង ខណៈបំពេញបេសកកម្មហ្វឹកហ្វឺន
មានសេចក្ដីរាយការណ៍បន្ទាន់មួយថា យន្តហោះ F5 មួយគ្រឿង បានធ្លាក់នៅ ស្រុក Chai Badan ខេត្ត Lopburi ខណៈបំពេញបេសកកម្មហ្វឹកហ្វឺន នៅ ទីលានប្រយុទ្ធ។


តាមសេចក្ដីរាយការណ៍បានបញ្ជាក់បន្ថែមថា ការធ្លាក់នេះ បានកើតឡើងក្នុងទិសដៅ ០៥០ ចម្ងាយ ២១ ម៉ាយ ពីកន្លែងហ្វឹកហាត់អាកាសនៃតំបន់ Ban Bua Chum ស្រុក Chai Badan ខេត្ត Lopburi ក្នុងពេលយន្តហោះមានបញ្ហាភ្លាមៗ ពីឡុតក៏បានចុចគន្លឹះលោតចេញទាន់ពេល រហូតបណ្ដាលឲ្យរបួសជើង និងត្រូវបានក្រុមជួយសង្គ្រោះ បានបញ្ជូនទៅ មន្ទីរពេទ្យ។

អ្នកនាំពាក្យកងទ័ពអាកាសថៃ បាននិយាយថា F5 បានធ្លាក់ ខណៈកំពុងបំពេញបេសកកម្មយុទ្ធសាស្ត្រ ហើយមូលហេតុ គឺមកពីកំហុសក្នុងការហ្វឹកហាត់។
ឧត្ដមនាវីឯក Prapas Sonjaidee អ្នកនាំពាក្យកងទ័ពអាកាសបានបង្ហើបឲ្យដឹងថា នៅ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១១:០០ព្រឹក មានសេចក្តីរាយការណ៍ ពីយន្តហោះចម្បាំង Type 18 (F-5) ដែលជាកម្មសិទ្ធិរបស់កងវរសេនាតូចលេខ ២១១ កងវរសេនាតូចលេខ ២១ ថា បានជួបឧបទ្ទវហេតុ ខណៈកំពុងបំពេញបេសកកម្មហោះហើរយុទ្ធសាស្ត្រ នៅ ទីលានហ្វឹកហាត់អាវុធអាកាស Lopburi ។



ទោះយ៉ាងណា មកដល់ពេលនេះ មេបញ្ជាការទ័ពអាកាស បានបញ្ជាឲ្យគណៈកម្មាធិការ ធ្វើការស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់កងទ័ពអាកាស ដើម្បីពិនិត្យមើលការខូចខាត និងមូលហេតុបន្ថែមទៀតផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Sanook
ចុចអាន៖ថៃ នឹងជួបអាកាសធាតុត្រជាក់បំផុត សីតុណ្ហភាពធ្លាក់ចុះដល់ ៣ អង្សាសេ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


