ព័ត៌មានអន្ដរជាតិ
Omicron វិវត្តខុសពីវីរុសបំប្លែងខ្លួនសាហាវៗផ្សេងទៀត
អ្នកស្រាវជ្រាវជនជាតិជប៉ុនម្នាក់ និយាយថា Omicron ទំនងជាវិវត្តខុសពី ប្រភេទវីរុសបំប្លែងខ្លួន Alpha ឬ Delta។

ក្រុមមួយដែលដឹកនាំដោយសាស្ត្រាចារ្យ Kosaki Kenjiro នៃសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Keio បាននឹងកំពុងវិភាគទិន្នន័យហ្សែន នៃមេរោគឆ្លង ដែលត្រូវបានរាយការណ៍ជុំវិញពិភពលោក។ ក្រុមកំពុងសិក្សាពីប្រភពដើម ការ វិវត្ត និងឥទ្ធិពលនៃវីរុសបប្លែងខ្លួន។
លោក Kosaki និយាយថា លោកមិនអាចកំណត់ប្រភពដើមភូមិសាស្ត្រ នៃវីរុសបប្លែងខ្លួន Omicron បានទេ ប៉ុន្តែថា វាទំនងជាទីតាំងដែលការវិភាគហ្សែនមិនត្រូវបានធ្វើឡើងពេញលេញ ឬទំនងជាកើតឡើងតាមរយៈការវិវត្ត បង្កទៅ ជាប្រភេទ ដែលខុសពីប្រភេទ Alpha ឬ Delta។

លោក Kosaki បន្ថែមទៀតថា វីរុសបំប្លែងខ្លួននេះ មានបំរែបំរួលប្រហែល ៣០ នៃប្រូតេអ៊ីន spike របស់វា ដែលជាផ្នែកនៃមេរោគដែលនៅ ជាប់ និងភ្ជាប់ទៅ នឹងកោសិកាមនុស្ស។ នោះជាចំនួនបីដង ច្រើនជាង Delta និងវីរុសបំប្លែងខ្លួនផ្សេងទៀត។

សាស្ត្រាចារ្យនិយាយថា Omicron ត្រូវបានរាយការណ៍ដំបូង ដោយវិទ្យាស្ថានស្រាវជ្រាវមួយនៅ អាហ្វ្រិកខាងត្បូង ប៉ុន្តែទិន្នន័យបង្ហាញថា វីរុសនេះ បានរីករាលដាលរួចហើយ នៅ ក្នុងទ្វីបអឺរ៉ុប។ ទោះយ៉ាងណា Omicron មានភាពខុសប្លែកគ្នាជាច្រើន ពីវីរុសបំប្លែងខ្លួនសាហាវៗផ្សេងទៀត ហើយថា ការវិភាគបន្ថែម គឺចាំបាច់ដើម្បីសិក្សាថា តើ Omicron អាចបណ្តាលឲ្យមានរោគសញ្ញាធ្ងន់ធ្ងរដែរឬទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ អួតថា វីរុស Omicron មានឱកាសតិចណាស់ចូលក្នុងប្រទេសខ្លួន ដោយសារវិធានការទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


