កីឡា
នូវែលសេឡង់សម្រេចមិនបញ្ជូនទូតទៅកីឡាអូឡាំពិកនៅចិន តែមូលហេតុខុសពីអាមេរិក
ប្រទេសនូវែលសេឡង់នឹងមិនបញ្ជូនមន្ត្រីទូតថ្នាក់រដ្ឋមន្ត្រីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ប្រទេសចិននាខែកុម្ភៈខាងមុខនេះទេ ដោយសារហេតុផលកូវីដ-១៩។ នេះជាការឲ្យដឹងពីឧបនាយករដ្ឋមន្ត្រីលោក Grant Robertson បាននិយាយនៅថ្ងៃអង្គារ៍ ទី៧ ខែធ្នូ។
មូលហេតុនៅពីក្រោយការសម្រេចរបស់ប្រទេសនូវែលសេឡង់ខុសពីសហរដ្ឋអាមេរិកដែលសម្រេចមិនបញ្ជូនមន្ត្រីទូតជាផ្លូវការដោយសារបញ្ហាសិទ្ធិមនុស្ស។

លោក Robertson បានប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភាអំពីគោលជំហររបស់នូវែលសេឡង់ បន្ទាប់ពីសហរដ្ឋអាមេរិកធ្វើពហិការការទូតថា ៖«យើងបានសម្រេចច្បាស់ហើយថា យើងនឹងមិនមានបញ្ជូនមន្ត្រីទូតថ្នាក់រដ្ឋមន្ត្រីនោះទេ»។ លោកបញ្ជាក់ថា ការសម្រេចចិត្តនេះមិនមែនដោយសារការសម្រេចចិត្តរបស់អាមេរិកឡើយ។
លោកបន្ថែមថា ៖«មានកត្តាជាច្រើនដែលជាហេតុផល ប៉ុន្តែបញ្ហាកូវីដ-១៩ជាមូលហេតុចម្បង ហើយការពិតពីការធ្វើដំណើរ ការដឹកជញ្ជូនគឺជាមធ្យោបាយគេចមិនផុតពីកូវីដឡើយ»។ លោកថា នូវែលសេឡង់បានទំនាក់ទំនងទៅប្រទេសចិនអំពីការសម្រេចចិត្តនេះតាំងពីខែតុលាមកម្ល៉េះ។
លោកសង្កត់ធ្ងន់ថា ប្រទេសនូវែលសេឡង់ធ្លាប់លើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយប្រទេសចិនពីមុន។
«យើងបានបញ្ជាក់យ៉ាងច្បាស់ទៅចិនក្នុងឱកាសជាច្រើនអំពីកង្វល់របស់យើងអំពីបញ្ហាសិទ្ធិមនុស្ស ខណៈកាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រីបាននិយាយជាមួយលោកប្រធានាធិបតី ស៊ី។ ពួកគេដឹងយ៉ាងច្បាស់អំពីទស្សនៈរបស់យើងលើសិទ្ធិមនុស្ស ប៉ុន្តែយើងបានធ្វើការសម្រេចចិត្តរួចហើយថា មិនចូលរួម»។ ឧបនាយករដ្ឋមន្ត្រីបាននិយាយ។
នៅថ្ងៃអង្គារ៍នេះដែរ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា ជប៉ុននឹងធ្វើការសម្រេចថាតើត្រូវបញ្ជូនតំណាងទូតទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំងប្រទេសចិនឬយ៉ាងណា។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការពីការសម្រេចមិនបញ្ជូនគណៈប្រតិភូការទូតជាផ្លូវការទៅចូលរួមកីឡាអូឡាំពិករដូវរងានៅចិន។
លោក Kishida មានប្រសាសន៍ថា ជប៉ុននឹងពិចារណាលើកត្តាមួយចំនួនមុនពេលធ្វើការសម្រេចចិត្តក្នុងនោះគោលបំណងនៃកីឡាអូឡាំពិក ស្ថានភាពការទូត និងផលប្រយោជន៍ផ្ទាល់របស់ប្រទេសជប៉ុន។
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៧ ខែធ្នូ បានប្រកាសធ្វើពហិការការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង។ បើទោះបីជាមិនមានមន្ត្រីតំណាងប្រទេសចូលរួមជាផ្លូវការ ប៉ុន្តែអត្តពលិកអាមេរិកនៅតែចូលរួប្រកួតធម្មតា ពីព្រោះកីឡាមិនពាក់ព័ន្ធនឹងនយោបាយទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖Reuters
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


