ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសលែងឲ្យលក់គ្រឿងស្រវឹងគ្រប់រូបភាពលើប្រព័ន្ធអនឡាញ
ចាប់ពីថ្ងៃច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលថៃ សម្រេចចេញបម្រាមថ្មី មិនអនុញ្ញាតឲ្យមានការលក់ដូរគ្រឿងស្រវឹងលើប្រព័ន្ធអនឡាញនោះឡើយ ដោយអ្នករំលោភបម្រាមថ្មីនេះ នឹងត្រូវពិន័យជាប្រាក់ ក៏ដូចជាជាប់ពន្ធនាគារទៀតផង។

លោកវេជ្ជបណ្ឌិត Niphon Chinanonwet អគ្គនាយកនៃការិយាល័យគណៈកម្មាធិការគ្រប់គ្រងភេសជ្ជៈមានជាតិអាល់កុល បានអះអាងថា ចាប់ពីថ្ងៃច័ន្ទនេះ តាមរយៈការអនុម័តពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី គឺមិនឲ្យមានការលក់ដូរគ្រឿងស្រវឹងតាមអនឡាញទៀតឡើយ ដោយនេះជាការឆ្លើយតបទៅនឹងកំណើនយ៉ាងគំហុគនៃការឃោសនាលក់ផលិតផលគ្រឿងស្រវឹងតាមអនឡាញ ទាំងក្រុមហ៊ុនតូច ទាំងក្រុមហ៊ុនធំ។
គ្រប់បណ្តាញសង្គម វេបសាយ ហ្វេសបុក និង Line ទូទាំងប្រទេសថៃ សុទ្ធតែមកអនុញ្ញាតឲ្យបន្តលក់ដូរគ្រឿងស្រវឹងតទៅទៀតទេ ហើយបើតាមលោកវរសេនីយ Siriwat Deepor អ្នកនាំពាក្យខុទ្ទកាល័យប៉ូលិសថៃ អ្នកប្រឆាំងបម្រាមនេះ ត្រូវប្រឈមពិន័យជាប្រាក់ដល់ទៅ ១ម៉ឺនបាត និងជាប់ពន្ធនាគារដល់ទៅ ៦ខែ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


