ជីវិតកម្សាន្ដ
រំភើបដល់ស្រក់ទឹកភ្នែក វគ្គបរកញ្ញា ងិន ម៉ារីឌី គ្រងឈុតតំណាងជាតិ បង្ហាញលើឆាក អន្តរជាតិ
ការបង្ហាញខ្លួនរបស់បវរកញ្ញាកម្ពុជាក្នុងវគ្គប្រកួតឈុតតំណាងជាតិនៅ លើទឹកដីនៃប្រទេសអ៉ីស្រាអែល នារាត្រីថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២១នេះ មិនត្រឹមតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររំភើបខ្លាំងនោះទេគឺថែមទាំងមានខ្លះទៀតបានស្រក់ទឹកភ្នែកផងដែរ។

តាមរយ:ការទស្សនាការឡាយក្នុងវគ្គដែលបវរកម្ពុជាកញ្ញា ងិន ម៉ារីឌី គ្រងឈុតតំណាងជាតិដែលបានសម្រិតសម្រាំងយ៉ាងល្អប្រណីតឈ្មោះថា « វប្បការិកា ចត្វានិមិត្ត» ដើរបង្ហាញលើឆាកអន្តរជាតិនាយប់មិញថ្វីត្បិតមានកំហុសឆ្គងបន្តិចបន្តូចក៏ពិតមែនប៉ុន្តែមហាជននៅ តែបង្ហាញឆន្ទ:សរសើរគាំទ្រ និងកោតស្ញប់ស្ញែងខ្លាំងចំពោះកញ្ញា ងិន ម៉ារ៉ាឌី ដែលបាននាំយកឈុតតំណាងជាតិទៅ បង្ហាញនៅ លើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ពីបុព្វកាលរបស់ដូនតាយើងបានបន្សល់ទុក។

មានការលើកឡើងថា ធ្វើបានល្អណាស់ ងិន ម៉ារ៉ាឌី អ្នកនៅ តែល្អឥតខ្ចោះដើម្បីតំណាងកម្ពុជាចូលក្នុងសកលើឆាកសកលលោក យើងមានមោទនភាពចំពោះអ្នកណាស់។ចំណែកខ្លះទៀតបានលើកឡើងដូចគ្នាៗថា ខ្ញុំមើលហើយយំទាំងព្រឹកអួលដើមក។ ហេតុអ្វីមើលការសម្តែងហើយទឹកភ្នែកខ្ញុំហូអ្នកធ្វើបានល្អណាស់សម្រាប់ប្រទេសយើង។

សូមបញ្ជាក់ថា បវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់ម្កុដ Miss Universe Cambodia 2021គឺតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិ ធីប្រកួតMiss Universe លើកទី៧០ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែលខណ:ដែលវត្តមានរបស់នា ងនៅលើឆាកអន្តរជាតិនេះកំពុងទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជានៅទូទាំងប្រទេស៕

អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


