សេដ្ឋកិច្ច
ទីផ្សារភាគហ៊ុនជាអ្វី? តើវិនិយោគរបៀបម៉េចខ្លះ ទើបទទួលបានផលចំណេញ?
តើទីផ្សារភាគហ៊ុនជាអ្វី?
ទីផ្សារភាគហ៊ុន ជាទូទៅ សំដៅ ទៅ លើការប្រមូលផ្ដុំនៃការផ្លាស់ប្ដូរ និងកន្លែងផ្សេងទៀត ដែលការទិញ-លក់ និងការចេញភាគហ៊ុនរបស់ក្រុមហ៊ុន ដែលកាន់កាប់ជាសាធារណៈកើតឡើង។ សកម្មភាពហិរញ្ញវត្ថុបែបនេះ ត្រូវបានធ្វើឡើងតាមរយៈការផ្លាស់ប្តូរផ្លូវ តាមស្ថាប័ន (មិនថាជារូបវន្ត ឬអេឡិចត្រូនិក) ឬតាមរយៈទីផ្សារតាមបញ្ជរ (OTC) ដែលដំណើរការក្រោមបទប្បញ្ញត្តិ បានកំណត់។ ប្រសិនបើនរណាម្នាក់ ជួញដូរនៅក្នុងទីផ្សារភាគហ៊ុន មានន័យថា ពួកគេទិញ ឬលក់ភាគហ៊ុននៅលើផ្សារហ៊ុនមួយឬច្រើន ដែលជាផ្នែកមួយនៃទីផ្សារភាគហ៊ុនទាំងមូល។

ស្វែងយល់និងដឹងអំពីទីផ្សារភាគហ៊ុន
ទីផ្សារភាគហ៊ុន អនុញ្ញាតឲ្យអ្នកទិញ និងអ្នកលក់មូលបត្រជាច្រើនជួប ធ្វើអន្តរកម្ម និងធ្វើប្រតិបត្តិការ។ ទីផ្សារភាគហ៊ុនអនុញ្ញាតឲ្យមានការរកឃើញតម្លៃ សម្រាប់ភាគហ៊ុននៃសាជីវកម្ម និងបម្រើជាឧបករណ៍វាស់ស្ទង់ សម្រាប់សេដ្ឋកិច្ចទាំងមូល។ ដោយសារចំនួនអ្នកចូលរួមទីផ្សារភាគហ៊ុន មានចំនួនច្រើន ជារឿយៗ គេអាចធានាបាននូវតម្លៃសមរម្យ និងកម្រិតសាច់ប្រាក់ងាយស្រួលខ្ពស់ ខណៈដែលអ្នកចូលរួមទីផ្សារផ្សេងៗ ប្រកួតប្រជែងគ្នាក្នុងតម្លៃដ៏ល្អបំផុត។
នៅសហរដ្ឋអាមេរិក និយតករសំខាន់ៗរួមមាន គណៈកម្មការមូលបត្រ (SEC) និងអ្នកចូលរួមទីផ្សារ ក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរនិយតកម្មឧស្សាហកម្មហិរញ្ញវត្ថុ (FINRA)។ ដោយសារទីផ្សារភាគហ៊ុនប្រមូលផ្ដុំអ្នកចូលរួម ទីផ្សាររាប់រយរាប់ពាន់នាក់ដែលមានបំណងចង់ទិញ និងលក់ភាគហ៊ុន វាធានានូវកាអនុវត្តតម្លៃត្រឹមត្រូវ និងតម្លាភាពក្នុងប្រតិបត្តិការ។
របៀបដែលទីផ្សារភាគហ៊ុន ដំណើរការបាន

សរុបមក ទីផ្សារភាគហ៊ុន ផ្ដល់នូវបរិយាកាសសុវត្ថិភាព និងបទប្បញ្ញត្តិដែលអ្នកចូលរួមក្នុងទីផ្សារអាចធ្វើប្រតិបត្តិការក្នុងភាគហ៊ុន និងឧបករណ៍ហិរញ្ញវត្ថុ ដែលមានសិទ្ធិផ្សេងទៀតដោយទំនុកចិត្ត ជាមួយនឹងហានិភ័យប្រតិបត្តិការទាប។ ដំណើរការក្រោមច្បាប់កំណត់ ដូចមានចែងដោយនិយតករ ទីផ្សារភាគហ៊ុនដើរតួជាទីផ្សារចម្បង និងទីផ្សារបន្ទាប់បន្សំ។
ជាទីផ្សារចម្បង ទីផ្សារភាគហ៊ុន អនុញ្ញាតឲ្យក្រុមហ៊ុនចេញ និងលក់ភាគហ៊ុនរបស់ពួកគេ ទៅ កាន់សាធារណជនទូទៅ ជាលើកដំបូង តាមរយៈដំណើរការនៃការបោះផ្សាយ លក់មូលបត្រជាសាធារណៈដំបូង (IPO)។
សកម្មភាពនេះ ជួយក្រុមហ៊ុនបង្កើនដើមទុនចាំបាច់ ពីអ្នកវិនិយោគ។ វាមានន័យថា ក្រុមហ៊ុនមួយបានបែងចែកខ្លួន ទៅជាភាគហ៊ុនមួយចំនួន។ ឧទាហរណ៍ ២០ លានហ៊ុន ហើយលក់ផ្នែកមួយនៃភាគហ៊ុនទាំងនោះ ៥ លានហ៊ុន ដល់សាធារណជនក្នុងតម្លៃមួយគឺ ១០ ដុល្លារក្នុងមួយហ៊ុន។
ដើម្បីសម្របសម្រួលដំណើរការនេះ ក្រុមហ៊ុនត្រូវការទីផ្សារមួយ ដែលភាគហ៊ុនទាំងនេះ អាចត្រូវបានលក់។ ទីផ្សារនេះត្រូវបានផ្តល់ដោយផ្សារហ៊ុន។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នោះក្រុមហ៊ុននឹងលក់ភាគហ៊ុនចំនួន ៥លានហ៊ុន ដោយជោគជ័យក្នុងតម្លៃ ១០ ដុល្លារ ក្នុងមួយហ៊ុន និងប្រមូលថវិកាបានមកវិញចំនួន ៥០លានដុល្លារ។

វិនិយោគិននឹងទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន ដែលពួកគេអាចរំពឹងថា នឹងកាន់កាប់សម្រាប់រយៈពេលដែលពួកគេពេញចិត្ត នៅក្នុងការរំពឹងទុកនៃការកើនឡើងតម្លៃភាគហ៊ុន និងប្រាក់ចំណូលសក្ដានុពលណាមួយ ក្នុងទម្រង់នៃការទូទាត់ភាគលាភ។ ផ្សារហ៊ុនដើរតួនាទីជាអ្នកសម្របសម្រួល សម្រាប់ដំណើរការបង្កើនដើមទុននេះ ហើយទទួលបានថ្លៃសេវារបស់ខ្លួនពីក្រុមហ៊ុន និងដៃគូហិរញ្ញវត្ថុរបស់ខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រេងសាំងនៅ កម្ពុជា ធ្លាក់ថ្លៃទៀតហើយ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


