Connect with us

ព័ត៌មានជាតិ

សកម្មជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ទទួលបានការបណ្តុះបណ្តាល ពីការគ្រប់គ្រងព័ត៌មាន និង​ប្រតិកម្មឆ្លើយតបទាន់ពេលវេលា

បានផុស

នៅ

សកម្មជនគណបក្សប្រជាជនកម្ពុជា សរុបចំនួន ១៣២រូប មកពីស្រុក និងក្រុងទាំង ៥ នៃខេត្តព្រះសីហនុ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងព័ត៌មាន និងប្រតិកម្មឆ្លើយតបទាន់ពេលវេលា ដែលរៀបចំដោយក្រុមការងារគណ បក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។ ការបណ្តុះបណ្តាល ដែលមានរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះមានលោក នេត្រ ភក្ត្រា ប្រធានក្រុមការងារព័ត៌​មាន និងផ្សព្វផ្សាយ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ ជាគ្រូឧទ្ទេស និងរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងពីការគ្រប់គ្រង ព័ត៌មាន និងប្រតិកម្មឆ្លើយតប។

បន្ទាប់ពីដំណើរការបណ្តុះបណ្តាល មានរយៈពេល ១ថ្ងៃរួចមក វគ្គបណ្តុះបណ្តាល ត្រូវបានធ្វើពិធីបិទបញ្ចប់ក្រោមអធិ បតីភាពលោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។

លោក សាយ សំអាល់ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះថា មានភាពចាំបាច់សម្រាប់សកម្មជនគណបក្ស ក្នុងការបំប៉នចំណេះដឹងបន្ថែម លើការងារគ្រប់គ្រងព័ត៌មាន ការផ្សព្វ​ផ្សាយសមិទ្ធផលផ្សេងៗ របស់គណបក្ស និងទប់ស្កាត់ការផ្សាយព័ត៌មានក្លែងក្លាយ។ លោកប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញនិងលើកទឹកចិត្តបន្ថែម ដល់សកម្មជនទាំងអស់ សូមបន្តធ្វើអំពើល្អបន្ថែមទៀត ដើម្បីបម្រើប្រជាជន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម