ព័ត៌មានជាតិ
គ្រាន់តែរឿងពងមាន់សោះទាញពូថៅកាប់ក្បាលលោកយាយវ័យ៧៥ឆ្នាំម្នាក់ស្ទើរបាត់បង់ជីវិត
ជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន ក្រោយប្រើកាប់លើស្រ្តីម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នៅចំណុចក្រុម០៧ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។
សមត្ថកិច្ចឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់ដោយពូថៅ)បង្កឡើងដោយជនសង្ស័យឈ្មោះ វាំង ប្រុស ហៅ(លេង)ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុម០៧ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ចំណែកជនរងគ្រោះឈ្មោះ ជិន សឿន ភេទស្រី អាយុ៧៥ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។

សមត្ថកិច្ចបន្តថា ជនសង្ស័យបានយកពូថៅកាប់ក្បាលជនរងគ្រោះចំនួនពីរពូថៅផ្ទួនៗបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរភ្លាមៗនោះ ក្រុមគ្រួសារស្ត្រីរងគ្រោះបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានទាន់ពេល។
សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យបានប្រព្រឹត្តិអំពើឃោឃៅនេះ គឺដោយចោទប្រកាន់ថា ជនរងគ្រោះបានលួចយកពងមាន់របស់ខ្លួន។

ក្រោយពីជនសង្ស័យបានប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាមទៅលើជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១២:៣០នាទី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យនិងបានដកហូតពូថៅ ចំនួន០១។
ជនសង្ស័យត្រូវបានសមត្ថកិច្ចសួរនាំ និងកសាងសំណុំរឿង ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី