កីឡា
នៅ ស្រីពៅ បង្ហាញគោលដៅសំខាន់សម្រាប់ឆ្នាំ ២០២២ និង ២០២៣
អ្នកលេងគុនចម្រុះនារីកម្ពុជា នៅ ស្រីពៅ អវត្តមានពីសង្វៀនក្នុងស្រុក និងអន្តរជាតិជាងមួយឆ្នាំហើយ បន្ទាប់ពីប្រកួតចុងក្រោយបានចាញ់កីឡាការិនីឥណ្ឌា Ritu Phogat កាលពីខែតុលា ឆ្នាំ២០២០នៅប្រទេសសិង្ហបុរី។

នៅ ស្រីពៅ បានឲ្យដឹងថា ក្រោយពេលប្រកួតនៅ ONE Championship និងត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា នាងបានផ្លាស់ប្តូរជំនាញជាមួយនឹងគោលដៅធំច្បាស់លាស់ សម្រាប់ឆ្នាំ ២០២២ និង ២០២៣ ខាងមុខ ប៉ុន្តែបើនិយាយពីជំនាញគឺកញ្ញាចេះច្រើនមាន គុនខ្មែរ គុនចម្រុះ ប្រដាល់សកល និងឃីកបុកសីង។
កញ្ញាឈ្នះបានមេដាយសំរឹទ្ធ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន និងបានចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើន ដូចជានៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៨ នៅប្រទេស ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វឹកហាត់នៅប្រទេសជប៉ុន។

ប្រហែលជាមួយឆ្នាំក្រោយពោលគឺឆ្នាំ ២០១៩ នៅ ស្រីពៅ បានប្រឡូកចូលក្នុងអាជីពគុនចម្រុះ និងបានចេញប្រកួតលើឆាកអន្តរជាតិលើកដំបូងបានយកឈ្នះកីឡាការិនីថៃ Rika Ishige នៅខែកុម្ភៈនៅស្ថាប័ន ONE Championship ប៉ុន្តែពីរប្រកួតក្រោយចាញ់កីឡាការិនីហ្វីលីពីន Priscilla Hertati Lumban Gaol និងចាញ់កីឡាការិនីឥណ្ឌា Ritu Phogat នៅឆ្នាំ ២០២០។
ទោះជាយ៉ាងណា ប្រហែលជាជាងមួយឆ្នាំចុងក្រោយនេះ នៅ ស្រីពៅ បានប្តូរមកហាត់គុនខ្មែរវិញដែលជាជំនាញហ្វឹកហាត់ដំបូងរបស់នាង។
កីឡាការិនីពហុជំនាញរូបនេះបាននិយាយថា ៖«ខ្ញុំបានដូរពី MMA និងប្រដាល់សកលមកផ្តោតលើគុនខ្មែរតាំងពីឆ្នាំមុន។ ពីព្រោះខ្ញុំដាក់ចិត្តលើគោលដៅសំខាន់គឺស្វែងរកមេដាយជូនជាតិ។ ខ្ញុំចង់ឈ្នះមេដាយពីកីឡាស៊ីហ្គេមនៅឆ្នាំ ២០២២ ក្នុងប្រទេសវៀតណាម។ ជាពិសេសស៊ីហ្គេមឆ្នាំ ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះហើយបានជាខ្ញុំកំពុងផ្តោតលើការហ្វឹកហាត់ខ្លាំង»។

តាមពិតទៅ កីឡាការិនីកម្ពុជារូបនេះធ្លាប់ឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម១គ្រឿងហើយ គឺសំរឹទ្ធកាលពីឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីនដែលពេលនោះនាងប្រកួតប្រដាល់សកល។
ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ និង ២០២៣ ខាងមុខ នៅ ស្រីពៅ ដាក់គោលដៅយកមេដាយប្រាក់ និងមាសជូនជាតិពីកីឡាស៊ីហ្គេម។ ជាមួយនឹងបទពិសោធលើសង្វៀន ៦៧ ដង (ឈ្នះ ៤៥ ដង ចាញ់ ១៩ ដង និងស្មើ ៤ ដង) នៅ ស្រីពៅ បានប្រឡូកក្នុងអាជីពប្រដាល់ប្រហែលជា ៧ ឆ្នាំហើយ។ ក្នុងរយៈពេលនេះការប្រកួតនៅលើឆាកអន្តរជាតិ គឺជាជោគជ័យធំធេង សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


