ព័ត៌មានអន្ដរជាតិ
សាកសពយ៉ាងតិច ២៧ នាក់អណ្ដែតទើរលើច្រាំងឆ្នេរ លីប៊ី
អឌ្ឍចន្ទក្រហមលីប៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនចំណាកស្រុកចំនួន ២៧ នាក់បានលង់ទឹកស្លាប់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសលីប៊ី ខណៈពេលដែលព្យាយាមទៅដល់អឺរ៉ុប ។

អង្គការសប្បុរសធម៌ជំនួយសុខភាពមួយនេះបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សាកសពចំនួន ១៧ រួមទាំងទារកម្នាក់ត្រូវបានទឹកនាំទៅទើរនៅលើឆ្នេរ Al-Alous កាលពីយប់ថ្ងៃសៅរ៍ ។ ក្រោយមក សាកសព ១០ នាក់ទៀតត្រូវបានគេរកឃើញនៅកន្លែងផ្សេង ។
ទន្ទឹមនោះ ក្រុមអ្នកជួយសង្គ្រោះកំពុងភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារប្រតិបត្តិការស្វែងរកនៅតែបន្តរកជនរងគ្រោះ ឬអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ។

គួរបញ្ជាក់ថា សោកនាដកម្មនេះបានបង្ហាញពីការយកចិត្តទុកដាក់លើគ្រោះថ្នាក់ដែលប្រឈមមុខដោយជនចំណាកស្រុករាប់ពាន់នាក់ដែលប៉ុនប៉ងរត់គេចពីសង្គ្រាម និងភាពក្រីក្រនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ។
ស្របពេលជាមួយគ្នានេះ ជនចំណាកស្រុកជាង ១៦០ នាក់បានលង់ទឹកសមុទ្រមេឌីទែរ៉ាណេកាលពីដើមសប្តាហ៍នេះ ។ ទីភ្នាក់ងារជនអន្តោរប្រវេសន៍របស់អង្គការសហប្រជាជាតិ IOM និយាយថា ចំនួនអ្នកស្លាប់លើផ្លូវទឹកនៅឆ្នាំនេះបានឡើងដល់ ១,៣០០ នាក់ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


