Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តព្រមាន៖ មនុស្សអាចឆ្លងវីរុសកូវីដបំប្លែងខ្លួន ថ្មីដ៏សាហាវ ៣ប្រភេទ ពីសត្វក្តាន់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្របានព្រមានថា មនុស្សអាចឆ្លងវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី និងមានឥទ្ធិពលខ្លាំងក្លាពីសត្វក្តាន់។

យ៉ាងហោចណាស់មានវីរុសបំប្លែងខ្លួន៣ប្រភេទ ត្រូវបានរកឃើញនៅក្នុងសត្វក្តាន់កន្ទុយស។

ឥឡូវនេះការសិក្សាមួយនៅរដ្ឋ Ohio សហរដ្ឋអាមេរិកបានកំណត់សត្វនេះថា ជាកន្លែងស្តុកដ៏មានសក្តានុពលសម្រាប់ការរីករាលដាលនៃមេរោគសាហាវ ដល់មនុស្ស។

សាស្ត្រាចារ្យ Andrew Bowman អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សានៅសាកលវិទ្យាល័យរដ្ឋ Ohio បាននិយាយថា “ផ្អែកលើភស្តុតាងពីការសិក្សាផ្សេងទៀត យើងបានដឹងថា ពួកគេកំពុងត្រូវបានលាតត្រដាងនៅក្នុងព្រៃ ហើយនៅក្នុងបន្ទប់ពិសោធន៍ យើងអាចឆ្លងពួកវា។ មេរោគអាចចម្លងពី សត្វក្តាន់ទៅសត្វក្តាន់។ ក៏មានប្រភពសក្តានុពលផងដែរថា វីរុស SARS-CoV-2 ប្រភេទថ្មី នឹងចម្លងមកមនុស្ស”។

វីរុសបំប្លែងខ្លួនចំនួន៣ប្រភេទ ត្រូវបានរកឃើញក្នុងជាងមួយភាគបីនៃសត្វចំនួន៣៦០ក្បាល នៅទីតាំងចំនួនប្រាំមួយផ្សេងគ្នា។

សំណាកពីច្រមុះសត្វក្តាន់ ត្រូវបានប្រមូលនៅចន្លោះខែមករា ដល់ខែមីនាឆ្នាំ២០២១ ពោលគឺកើតឡើងមុនពេលវីរុសបំប្លែងខ្លួន Delta វាយលុកពិភពលោក។

លំដាប់ហ្សែនបានបង្ហាញពីវីរុសបំប្លែងខ្លួន ដែលដូចគ្នាទៅនឹងប្រភេទដែលមាននៅក្នុងខ្លួនអ្នកជំងឺកូវីដ។ វត្តមានជាបន្តរបស់វីរុសទាំងនេះ អាចបញ្ជាក់ថា មេរោគអាចបង្កបង្កើត និងរស់រាននៅក្នុងសត្វក្តាន់ព្រៃ។

វាមិនត្រូវបានគេដឹងទេថាតើសត្វក្តាន់ឆ្លងមេរោគនេះដោយរបៀបណា ឬថាតើពួកវាអាចឆ្លងទៅមនុស្ស និងប្រភេទសត្វដទៃទៀតដោយរបៀបណា ឬមេរោគវិវត្តយ៉ាងដូចម្តេចនៅក្នុងខ្លួនរបស់សត្វទាំងនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ កុំបារម្ភ! ការចាក់វ៉ាក់សាំងលាយគ្នា បង្កើតប្រព័ន្ធភាពស៊ាំខ្លាំងក្លាប្រឆាំង វីរុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ស្នើសុំឱ្យ ត្រាំ កាត់បន្ថយអត្រាពន្ធ

សេដ្ឋកិច្ច១៧ នាទីutes មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ៤២ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៤២ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម