កីឡា
ស៊ីរាបអស់ហើយ! Xiong យកឈ្នះ Miura ដើម្បីកើនកំណត់ត្រាការពារខ្សែក្រវាត់ពិភពលោក ៦ សម័យ
“The Panda” Xiong Jing Nan ធ្វើការទៅតាមផែនការបានល្អ និងបន្តរក្សាខ្សែក្រវាត់ពិភពលោក ONE Women’s Strawweight World Title ជាថ្មីម្ដងទៀតនៅព្រឹត្តិការណ៍ ONE: HEAVY HITTERS។

ម្ចាស់ខ្សែក្រវាត់យូរអង្វែងបានយកឈ្នះកីឡាការិនីលំដាប់លេខ៤ កីឡាការិនី Ayaka “Zombie” Miura ដោយពិន្ទុជាឯកច្ឆន្ទនាថ្ងៃសុក្រទី ១៤ ខែមករា យប់មិញ ដែលមានន័យថា ឈ្នះគ្រប់ការប្រកួតលើកីឡាការិនីកំពូលទាំង ៤ ក្នុងប្រភេទទម្ងន់នេះអស់ហើយ។
ក្រោយជ័យជម្នះនេះ កីឡាការិនីចិនគ្រងខ្សែក្រវាត់ World Champion យូរបំផុតក្នុងស្ថាប័ន ONE និង កើនកំណត់ត្រាការពារខ្សែក្រវាត់ពិភពលោករហូតដល់ ៦ ដង។ បន្ទាប់ពីការប្រកួត ៥ ទឹកនៅកីឡដ្ឋាន Singapore Indoor Stadium កីឡាការិនី Xiong បានការពាររាល់ការប៉ុនប៉ងរបស់កីឡាការិនីខ្សែក្រវាត់ខ្មៅយូដូសញ្ជាតិជប៉ុន។ សរុបទៅ Miura មិនអាចស្វែងរកទីតាំងដើម្បីប្រើឃ្លេ “Ayaka Lock” បញ្ចប់គូប្រកួតបានទេ។
នៅពេល “Zombie” ចូលចាប់ជើងម្ខាង Xiong ក៏រើបម្រាស់ឡើងឈរបាន និងឲ្យគូប្រជែងចាប់នោះឡើយ។ បើ Miura ចូលចាប់ជើងទាំងពីរ Xiong ប្រើជើងទាត់ដៃកីឡាការិនីជប៉ុន។
ពេលចូលចាប់ជើងមិនបានសម្រេច គូប្រជែងចូលចាប់ដៃខ្លួនវិញម្ដង ប៉ុន្តែ Xiong តែងតែគេចបានរហូត និង បង្កើតចន្លោះដើម្បីប្រយុទ្ធបានល្អទៀតផង។ Miura មិនអាចចូលចាប់សូម្បីតែត្រគាករបស់ម្ចាស់ខ្សែក្រវាត់។ វាជាការការពារដ៏មានជំនាញរបស់ “The Panda” និង ការផ្ដល់យោបល់របស់ក្រុមការងារមកពី Evolve MMA។

អមជាមួយនឹងការការពារដ៏ល្អ និងបង្កើតចន្លោះប្រយុទ្ធផងនោះ Xiong ក៏អាចវាយបក Miura ទៅវិញជាមួយការទាត់ជើងក្រោមក្នុងរយៈពេល ២៥ នាទី ហើយក៏អាចអុកជង្គង់លើ Miura ផងដែរ។
ក្នុងបទសម្ភាសន៍មុនការប្រកួត ម្ចាស់ខ្សែក្រវាត់ពិភពលោក World Champion ថ្លែងថា គេចង់ផ្ដួល Miura ឲ្យសន្លប់។ ប៉ុន្តែ Miura ធ្វើឲ្យ Xiong ខកចិត្ត និង មិនដូចបំណងនោះទេ។ នៅទឹកទី៥ “The Panda” ប្រើការអត់ធ្មត់ដោយចេញស្នៀតដៃវិញម្ដង។ នាឱកាសនោះ “The Panda” ទទួលបានជ័យជម្នះតាមរយៈការផ្ដល់ពិន្ទុពីសំណាក់ចៅក្រមទាំង ៣។

ជ័យជម្នះនេះនាំឲ្យ Xiong កើនកំណត់ត្រាឈ្នះ ១៧ លើក និង ចាញ់ ២ដង ប៉ុន្តែជើងឯកពិភពលោកមកពីចិន ប្រកាសថាគេចង់បន្តទៅដណ្ដើមខ្សែក្រវាត់ ONE Women’s Atomweight World Title ដែលកំពុងកាន់កាប់ដោយ “Unstoppable” Angela Lee៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


