Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនិងអង់គ្លេសបញ្ជូនទ័ពទៅអ៊ុយក្រែន ចំណែករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នា

បានផុស

នៅ

ពិភពលោកទាំងមូល កំពុងតាមដានស្ថានការណ៍​រុស្ស៊ីនិងអ៊ុយក្រែនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ខណៈមានការភ័យខ្លាចថា សង្គ្រាមអាចនឹងផ្ទុះឡើង ហើយជះឥទ្ធិពលធ្ងន់ធ្ងរដល់ភពផែនដី ដោយសារតែមានប្រទេសមហាអំណាចបានចូលរួម។

កាលពីយប់ថ្ងៃទី១៧ខែមករា ចក្រភពអង់គ្លេសបានបញ្ជូនកងទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរារាំងការឈ្លានពានរបស់រុស្ស៊ី។

យន្តហោះដឹកជញ្ជូនពីរគ្រឿងរបស់កងទ័ពអាកាសអង់គ្លេស បាននាំយកប្រព័ន្ធមីស៊ីលដែលត្រូវការជាចាំបាច់ទៅឲ្យកងកម្លាំងទីក្រុង គៀវ។ កងទ័ពក៏​បាន​ជិះក្នុង​យន្តហោះនោះដែរ ហើយ​នឹង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដើម្បី​បង្រៀន​ទាហានអ៊ុយក្រែន អំ​ពី​របៀប​ប្រយុទ្ធ​នឹង​រថក្រោះ​រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់សមាជិកសភាថា “ចក្រភពអង់គ្លេសកំពុងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់អ៊ុយក្រែន។ យើង​បាន​សម្រេច​ចិត្ត​ផ្គត់ផ្គង់​អ៊ុយក្រែន នូវ​ប្រព័ន្ធ​អាវុធ​ធុនស្រាល ប្រព័ន្ធប្រឆាំង​គ្រឿងសស្ត្រាវុធ និង​ប្រព័ន្ធ​ការពារ”។

“ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ក៏នឹងផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូងសម្រាប់រយៈពេលខ្លីមួយផងដែរ មុនពេលត្រឡប់ទៅវិញ។ ទាហានចក្រភពអង់គ្លេសមួយចំនួនតូច ថែមផ្តល់ការបណ្តុះបណ្តាលដំណាក់កាលដំបូងសម្រាប់រយៈពេលខ្លីមួយទៀតផង”។

មកដល់ថ្ងៃពុធទី១៩ខែមករា លោក Ben Wallace បាននិយាយទៀតថា ចក្រភពអង់គ្លេសបើកទូលាយ ក្នុងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបានប្រាប់កាសែត Daily Mail ថា ចក្រភពអង់គ្លេសអាចនឹងបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះចំនួន២,០០០គ្រាប់បន្ថែមទៀត ទៅអ៊ុយក្រែន។

ដោយឡែក កាលពីថ្ងៃអាទិត្យទី២៣ខែមករា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងពិចារណាដាក់ពង្រាយទាហានអាមេរិកជាច្រើនពាន់នាក់ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ ទៅកាន់សម្ព័ន្ធមិត្តអង្គការណាតូនៅតំបន់បាល់ទិក និងអឺរ៉ុបខាងកើត ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

ទង្វើនេះនឹងបង្ហាញពីចំណុចរបត់ដ៏សំខាន់សម្រាប់រដ្ឋបាលរបស់លោក បៃដិន ដែលតែងតែប្រកាន់ជំហរអត់ធ្មត់លើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែដោយសារប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្កើនសកម្មភាពគម្រាមកំហែងរបស់គាត់ចំពោះអ៊ុយក្រែន ហើយកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងរុស្ស៊ីមិនបានទទួលជោគជ័យក្នុងការបន្ធូរបន្ថយភាពតានតឹងនោះ ឥឡូវនេះ រដ្ឋបាលអាមេរិកកំពុងងាកចេញពីយុទ្ធសាស្ត្រមិនបង្កហេតុរបស់ខ្លួន។

មន្ត្រីរដ្ឋបាលអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ទី២២ខែមករានៅឯ Camp David ក្នុងរដ្ឋ Maryland, មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានបង្ហាញដល់លោក បៃដិន នូវជម្រើសជាច្រើន ដែលនឹងបញ្ជូនគ្រឿងសព្វាវុធយោធាអាមេរិក ចូលកាន់តែជិតទៅមាត់ទ្វាររបស់លោក ពូទីន។

ជម្រើសរួមមានការបញ្ជូនទាហានពី១,០០០ទៅ៥,០០០នាក់ ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងកើត ជាមួយនឹងសក្តានុពលក្នុងការបង្កើនចំនួននោះដប់ដង ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។

ងាកទៅខាងណោះវិញ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ ចិន និងរុស្ស៊ីបានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅមហាសមុទ្រឥណ្ឌា។

ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានផ្សាយថា នាវារបស់ខ្លួនចំនួន១១គ្រឿង ត្រូវបានចូលរួមដោយកប៉ាល់រុស្ស៊ីចំនួន ៣ គ្រឿងរួមទាំងនាវាពិឃាតមួយគ្រឿង និងនាវាចិនពីរគ្រឿង។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏នឹងចូលរួមជាមួយនាវាតូចៗ និងឧទ្ធម្ភាគចក្រផងដែរ។

សមយុទ្ធយោធានេះ ធ្វើឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងលោកខាងលិចជុំវិញការដាក់ទ័ពរបស់ទីក្រុងមូស្គូ ប្រមាណ១០ម៉ឺននាក់ នៅតាមព្រំដែនជាប់អ៊ុយក្រែន។

សមយុទ្ធកងទ័ពជើងទឹករួមនេះ គឺគ្របដណ្តប់លើផ្ទៃក្រឡាប្រហែល ១៧,០០០គីឡូម៉ែត្រការ៉េ នៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយរួមបញ្ចូលការប្រយុទ្ធពេលយប់ ប្រតិបត្តិការជួយសង្គ្រោះ និងសមយុទ្ធពន្លត់អគ្គិភ័យផងដែរ។

គួរបញ្ជាក់ថា នេះគឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទី៣ រវាងប្រទេសទាំងនេះ ចាប់តាំងពីឆ្នាំ២០១៩មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បៃដិន រៀបចំបញ្ជូនទាហាន យន្តហោះនិងនាវាចម្បាំងទៅកៀក រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម