ព័ត៌មានអន្ដរជាតិ
បៃដិន រៀបចំបញ្ជូនទាហាន យន្តហោះនិងនាវាចម្បាំងទៅកៀក រុស្ស៊ី (មានវីដេអូ)
លោកប្រធានាធិបតី ចូ បៃដិន កំពុងពិចារណាដាក់ពង្រាយទាហានអាមេរិកជាច្រើនពាន់នាក់ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ ទៅកាន់សម្ព័ន្ធមិត្តអង្គការណាតូនៅតំបន់បាល់ទិក និងអឺរ៉ុបខាងកើត ដែលនេះជាការបង្ហាញការចូលរួមកាន់តែធំរបស់យោធាអាមេរិក ចំពេលមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

ទង្វើនេះនឹងបង្ហាញពីចំណុចរបត់ដ៏សំខាន់សម្រាប់រដ្ឋបាលរបស់លោក បៃដិន ដែលតែងតែប្រកាន់ជំហរអត់ធ្មត់លើបញ្ហាអ៊ុយក្រែន។ ប៉ុន្តែដោយសារប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្កើនសកម្មភាពគម្រាមកំហែងរបស់គាត់ចំពោះអ៊ុយក្រែន ហើយកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងរុស្ស៊ីមិនបានទទួលជោគជ័យក្នុងការបន្ធូរបន្ថយភាពតានតឹងនោះ ឥឡូវនេះ រដ្ឋបាលអាមេរិកកំពុងងាកចេញពីយុទ្ធសាស្ត្រមិនបង្កហេតុរបស់ខ្លួន។
មន្ត្រីរដ្ឋបាលអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ទី២២ខែមករានៅឯ Camp David ក្នុងរដ្ឋ Maryland, មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានបង្ហាញដល់លោក បៃដិន នូវជម្រើសជាច្រើន ដែលនឹងបញ្ជូនគ្រឿងសព្វាវុធយោធាអាមេរិក ចូលកាន់តែជិតទៅមាត់ទ្វាររបស់លោក ពូទីន។

ជម្រើសរួមមានការបញ្ជូនទាហានពី១,០០០ទៅ៥,០០០នាក់ ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងកើត ជាមួយនឹងសក្តានុពលក្នុងការបង្កើនចំនួននោះដប់ដង ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។
លោក បៃដិន ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តនៅដើមសប្តាហ៍នេះ។ លោកកំពុងថ្លឹងថ្លែងអំពីការបង្កើនទ័ព ខណៈរុស្ស៊ីបង្កើនការគំរាមកំហែងដល់អ៊ុយក្រែន រួមទាំងការប្រមូលផ្តុំកងទ័ព និងសព្វាវុធច្រើនជាង១០០,០០០នាក់នៅតាមព្រំដែន និងការឈរជើងរបស់កងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សផងដែ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NY Times
ចុចអាន៖ អ៊ុយក្រែន ទទួល បាន អាវុធផ្នែក ទី ២ ពី អាមេរិក ចំពេលកំពុងក្តៅនឹងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


