ព័ត៌មានអន្ដរជាតិ
ឡាវ ផ្អាកនាំចូលជ្រូក និងផលិតផលសាច់ជ្រូកពី ថៃ
យោងតាមការចុះផ្សាយរបស់កាសែត Vientiane Times បានឲ្យដឹងថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកការនាំចូលជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសថៃជាបណ្តោះអាសន្ន ។

ការផ្អាកនេះគឺដោយសារការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ។
ទន្ទឹមនោះ សេចក្តីប្រកាសនេះធ្វើឡើងក្នុងបំណងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកកុំឲ្យរាលដាលចូលមកក្នុងប្រទេសឡាវ ។

ចំពោះបញ្ហាផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីប្រទេសថៃនាពេលនេះ ខាងអាជ្ញាធរពាក់ព័ន្ធឡាវបានបញ្ជាក់ថា សម្រាប់ការផ្គត់ផ្គង់ជ្រូកក្នុងប្រទេសឡាវ នឹងមិនប៉ះពាល់ដល់កង្វះខាតទីផ្សារឡាវនោះទេ ដោយសារកសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងប្រទេសឡាវក៏មានចំនួនច្រើន ដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទីផ្សារបាន ។
ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃបានប្រាប់ RFA Lao ថា ប្រទេសថៃបានចេញសេចក្តីជូនដំណឹងរួចមកហើយ ចាប់តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ថៃបានផ្អាកការនាំចេញជ្រូករស់ជាបណ្តោះអាសន្នរយៈពេល ៣ ខែ ដោយសារកង្វះខាតជ្រូកនៅក្នុងប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ RFA Lao
ចុចអាន ៖ គ្រូពេទ្យជំនាញថា គ្មានប្រជាជន ថៃ ណាម្នាក់គេចផុតឆ្លង អូមីក្រុង ឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


