ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជំនាញថា គ្មានប្រជាជន ថៃ ណាម្នាក់គេចផុតឆ្លង អូមីក្រុង ឡើយ (មានវីដេអូ)
អ្នកឯកទេសខាងផ្លូវដង្ហើមថៃបាននិយាយថា អូមីក្រុងនឹងឆ្លងដល់ប្រជាជនរបស់ប្រទេសថៃទាំងអស់ មុនពេលមានវ៉ាក់សាំងសម្រាប់ប្រឆាំងវីរុសបំប្លែងខ្លួនថ្មី ។

លោក Manoon Leechawengwongs វេជ្ជបណ្ឌិតជាន់ខ្ពស់ជំនាញផ្នែកជំងឺផ្លូវដង្ហើម និងសួតនៅមន្ទីរពេទ្យ Vichaiyut បាននិយាយថា “មនុស្សគ្រប់គ្នានឹងឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងរួចហើយ មុនពេលវ៉ាក់សាំងជំនាន់ថ្មីអាចប្រើបាន” ។
លោកវេជ្ជបណ្ឌិតបានលើកឡើងពីការព្យាករណ៍បែបនេះ បន្ទាប់ពីការលើកឡើងដោយប្រធានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោកវេជ្ជបណ្ឌិត Janet Woodcock ដែលថា ជនជាតិអាមេរិកទាំងអស់គេចមិនផុតពីការឆ្លងអូមីក្រុងឡើយ ។

លោកវេជ្ជបណ្ឌិត Manoon បញ្ជាក់ថា “ការចាក់វ៉ាក់សាំងដូសជំរុញមិនផ្ដល់ការការពារ ១០០ ភាគរយប្រឆាំងនឹងការឆ្លងកូវីដនោះទេ ជាពិសេសអូមីក្រុង ប៉ុន្តែវាជាសញ្ញាល្អដែលថា ការឆ្លងនឹងមិននាំឲ្យមានជំងឺធ្ងន់ធ្ងរ ខណៈឱកាសសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរ និងស្លាប់គឺមានតិចតួចណាស់” ។
ទន្ទឹមនោះ លោកក៏បានលើកឡើងពីរបាយការណ៍របស់គ្រូពេទ្យអ៊ីស្រាអែលពីការឆ្លងអូមីក្រុង ទោះបីជាបានទទួលការចាក់វ៉ាក់សាំង Pfizer ដូសទី ៤ ក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ថា ទោះជាយ៉ាងណា ពួកគេមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាសោះតែម្ដង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


