Connect with us

សេដ្ឋកិច្ច

មហា​សេដ្ឋី​មាន​បំផុត​របស់​កូរ៉េ​​ថយ​ទ្រព្យ​​៧​​ប៊ី​លាន​ដុល្លារ​​ព្រោះ​​​បញ្ហា​ផ្ទួន​ៗ​​

បានផុស

នៅ

ការ​កើន​ឡើង​របស់​លោក Brian Kim ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ដែល​កាល​ពីក្មេង​រស់​នៅ​ក្នុង​បន្ទប់​មួយ​​​មាន​សមាជិក​គ្រួសារ​៧​នាក់​បាន​វ៉ា​ដាច់លោក Jay Y Lee ​អ្នក​ស្នង​មរតក Samsung Group រហូត​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បំផុត​​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

បន្ទាប់​មក​បញ្ហា​ចម្រូង​ចម្រាស​បាន​ចាប់​ផ្តើម។ ក្តី​បារម្ភ​ផ្តាច់​មុខ​ជុំ​វិញ​ក្រុម​ហ៊ុន​អ៉ីនធឺណេត​យក្ស​ Kakao របស់​លោក ដោយ​សារប្រទេស​នេះ​បាន​បង្កើត​វិធាន​ការ​តឹង​រឹង​ដើម្បី​បញ្ចៀស​ការ​អនុវត្ត​ផ្តាច់​មុខ។ បន្ទាប់​មកការ​ប្រតិកម្ម​​បាន​កើត​ឡើង ខណៈ​នាយក​ប្រតិបត្តិ​កំពូល​ៗ​បាន​លក់​ភាគ​ហ៊ុន​យ៉ាង​លឿន បន្ទាប់​ពី​​ការ​ផ្តល់​ជូន​ជា​សាធារណៈ​ជោគជ័យ​របស់​អង្គភាព​មួយ​នេះ​។ ហើយ​កាល​ពី​សប្តាហ៍​មុន ព័ត៌មាន​បាន​បែក​ធ្លាយ​ថា លោក Kim ប្រហែល​ជាគេច​វេស​ពី​ការ​បង់​ពន្ធ​ប្រមាណ​​​​៧២២​លាន​ដុល្លារ​អាមេរិក ហើយ​ការ​ចោទ​ប្រកាន់លើក្រុម​ហ៊ុន​មេ​ Kakao ត្រូវ​បាន​ច្រាន​ចោល​ថា គ្មាន​មូលដ្ឋាន។

លោក Brian Kim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សន្ទស្សន៍​មហា​សេដ្ឋី Bloomberg បាន​បង្ហាញ​ថា រឿង​រ៉ាវ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ភាគ​ហ៊ុន​​របស់​ក្រុម​ហ៊ុន​​​​ធ្លាក់​ចុះ​៤៨​%​ ចាប់​តាំង​ពី​ភាគ​ហ៊ុន​ឡើង​ដល់​កំពូល​កាល​ពី​ខែ​មិថុនា ដោយ​បាន​បាត់​បង់​ប្រហែល​ជា​៧​​ប៊ី​​លាន​ដុល្លារ​អាមេរិក​ពី​ទ្រព្យ​សម្បត្តិ​របស់​លោក Kim។

លោក Hyunyong Kim អ្នក​វិភាគ​នៅក្រុម​ហ៊ុន Hyundai Motor Securities ក្នុង​ទី​ក្រុង​សេអ៊ូល បាន​និយាយ​ថា ៖«បញ្ហា​កំពុង​មានផល​ឥទ្ធិពល​អវិជ្ជមាន​លើ​ស្មារតី​របស់​អ្នក​វិនិយោគ។ ការ​រំពឹង​ទុក​សម្រាប់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​កំពុង​ធ្លាក់​ចុះ»។

លោក Kim ដែល​រីក​ចម្រើន​ចេញ​ពី​ភាព​ក្រី​ក្រ​យ៉ាង​អាក្រក់ និងជាកូន​ទី​១​ក្នុង​ចំណោម​បង​ប្អូន​​បង្កើត​របស់​លោក​បាន​ចូល​រៀន​មហា​វិទ្យតាល័យ បាន​ចាប់​ផ្តើម​កាន់​កាប់​ក្រុម​ហ៊ុន Kakao នៅ​ឆ្នាំ​២០០៦ និង​៤​ឆ្នាំ​ក្រោយ​មក ​បាន​ដំណើរ​ការ​កម្មវិធី KakaoTalk app តាម​ទូរសព្ទ។ បន្ទាប់​មក ក្រុម​ហ៊ុន​បាន​ចាប់​ផ្តើម​ពង្រីក​​ផ្នែក​ឌីជីថល​លើ​វិស័យ​ធនាគារ ទី​ផ្សារ ហ្គេម និង​​សេវា​ទំនាក់​ទំនង​ដឹក​ជញ្ជូន​ ស្រប​ពេលវិបត្តិ​កូវីដ-១៩​ផ្ទុះ​ឡើង​ផង​បាន​ធ្វើ​ឲ្យ​​ Kakao ស្ទុះ​ងើប​ឡើង​យ៉ាង​ឆាប់​រហ័ស។

រយៈ​ពេល​មិន​ដល់​២​​ឆ្នាំ​ផង កម្មវិធី​៣​ក្នុង​ចំណោមកម្មវិធី​​ជា​ច្រើន​បាន​លេច​ធ្លោ​ក្នុង​សង្គម​គឺ Kakao Games, KakaoBank និង​ Kakao Pay។ ហើយ​ការ​ចុះ​បញ្ជី​ជា​ច្រើន​ទៀត​នៅ​តែ​ត្រូវ​បាន​រំពឹង​ទុក​រាប់​ទាំង​ Kakao Mobility និងកម្មវិធី​ឌីជីថល Piccoma ជា​ដើម។

ប៉ុន្តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​បាន​ធ្វើ​ឲ្យ​ Kakao ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្នែក​ច្បាប់​កាន់​តែ​ខ្លាំង ហើយ​ការ​គ្រប់​គ្រង​លើ​ទី​ផ្សារ​របស់ក្រុម​ហ៊ុន​កំពុង​ត្រូវ​បាន​រិះ​គន់​ចំពោះ​ការគំរាម​កំហែង​​ដល់​អាជីវកម្ម​តូច​ៗ​លក្ខណៈ​គ្រួសារ និង​​ឯកជន។ ក្នុង​ខែកញ្ញា លោក Kim បាន​សន្យាកញ្ចប់​ប្រាក់​៣០០​ប៊ី​លាន​វ៉ុន​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច។

លោក Kim បាននិយាយនៅ​សវនាការ​សភា​កាល​ពី​ខែ​តុលា​ថា ៖«​ថ្មី​ៗ​នេះ យើង​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ក្រៀម​ក្រំចំពោះ​ការ​មិន​ដឹង​ពី​ទំនួល​ខុស​ត្រូវ​សង្គម ស្រប​ពេល​​​យើង​រីក​រាយ​នឹង​កំណើន​បុត្រ​សម្ព័ន្ធ។ ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ការ​គាំទ្រ​ជា​សាធារណៈ យើង​នឹង​បង្កើន​ការ​ប្រឹង​ប្រែង​​ត្រឡប់​ទៅ​ពី​របៀប​ដែល​យើង​បាន​ចាប់​ផ្តើម​ពី​ដំបូង»។

រឿង​អាស្រូវ​ផ្សេង​ទៀត​ផ្ទុះ​ឡើង​​មុន​ពេល​ដាច់​ឆ្នាំ នៅ​ពេល​នាយក​ប្រតិបត្តិ Kakao Pay មួយ​ចំនួន​​បាន​លក់​ភាគ​ហ៊ុន​របស់​ពួក​គេ បន្ទាប់​ពី​ចាប់​ផ្តើម​ទី​ផ្សារ​ភាគ​ហ៊ុន​ដ៏​ភ្ញាក់​ផ្អើល​ក្នុង​ខែ​វិច្ឆិកា ដែល​នាំ​ឲ្យ​ភាគ​ហ៊ុន​​ទូទាំង​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​​ជា​ច្រើន​របស់​​ក្រុម​ហ៊ុន​មេ​បាន​ធ្លាក់​ចុះ។ កាល​ពី​សប្តាហ៍​មុន នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​៣​នាក់​​បាន​ដាក់​ពាក្យ​លា​ឈប់​ថែម​ទៀត។

ស្រប​ពេល​ជា​មួយ​គ្នា ការ​ស៊ើប​អង្កេត​ផ្នែក​ពន្ធ​ត្រូវ​បាន​ចាត់​ចែង​ទៅ​ទី​ភ្នាក់​ងារ​គោលនយោបាយ​នៅ​ភាគ​ខាង​ត្បូង​ខេត្ត Gyeonggi ជាយក្រុង​សេអ៊ូល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ២ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម