Connect with us

ជីវិតកម្សាន្ដ

ផលិតករបង្ហាញមុខតួឯកស្រី-ប្រុសសម្តែងក្នុងភាពយន្តចម្រៀងបទ «ទុក្ខស្រីប្តីព្រាត់»​

បានផុស

នៅ

ផលិតករ​ភាពយន្ត​ដ៏​ល្បីឈ្មោះ​លោក ហ្វៃ សំអាង ថ្មីៗ​នេះ​ បាន​ទម្លាយ​នូវ​មុខមាត់​ពិត​របស់​តួឯក​ស្រី​-​ប្រុស​នៅក្នុង​ភាពយន្ត​និង​ចម្រៀង​បែប​ប្រ​វត្តិ​សាស្ត្រ​ គឺ​បទ «ទុក្ខ​ស្រី​ប្តី​ព្រាត់» ដែលជា​ការនិពន្ធ​ទំនុ​ក​ច្រៀង​ក្រោម​ស្នាដៃ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួឯក​ស្រី​-​ប្រុស​នៅក្នុង​ភាពយន្ត​និង​ចម្រៀង​បទ «ទុក្ខ​ស្រី​ប្តី​ព្រាត់» នេះ ​គឺ​លោក ប៉ាន់ ខែម​ម៉ា​នូ សម្តែង​តួ​សម្តេច​តេ​ជោ ហ៊ុន សែន និង​កញ្ញា ឈិន មុន្នីនាថ សម្តែង​តួ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​។​ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក ហ្វៃ សំ​អាង ។​

ផលិតករ​ល្បីឈ្មោះ​រូបនេះ​បាន​លើកឡើងថា ​តួឯក​ទាំងពីរ​ដួង​នៅក្នុង​ភាពយន្ត​ចម្រៀង «ទុក្ខ​ស្រី​ប្តី​ព្រាត់» និពន្ធ​ទំនុកច្រៀង​ក្រោម​ស្នាដៃ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បទ​ចម្រៀង​ដែល​ល្បីល្បាញ​ខ្លាំង​។ ដឹកនាំ​សម្តែង​ដោយ​លោក ហ្វៃ សំអាង ផ​លិត​ដោយ​សមាគម​សិល្បករ​ខ្មែរ​ប្រធាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ។​

លោក ហ្វៃ សំអាង បាន​បន្ថែមទៀតថា​ នៅក្នុង​បទ​នេះដែរ​ ក៏មាន​ការចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ដូចជា​, លោក អ៊ុន សិទ្ធា ,​លោក លឹម រដ្ឋា ,​លោក អាដាម ,​លោក សួន ពិសិដ្ឋ ,​នាយ ស្ពៃ ,DJ ផាន់ រ៉ុង និង​តារា​ជា​ច្រើ​ន​ទៀត​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលស្រុកទឹកឈូ រំពឹងថាភូមិស្នំប្រាំពីរ នឹងឈ្នះពានរង្វាន់ “ភូមិទេសចរណ៍ឆ្នើម២០២៤”

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្ក្រាបរថយន្តសាំយ៉ុងកែច្នៃ១គ្រឿងផ្ទុកឈើផ្ចឹកជិត៣ម៉ែត្រគូប ប្រគល់ឲ្យមន្ត្រីបរិស្ថានព្រៃឡង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជា បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ ស្របតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់

Sokha Hotels

ព័ត៌មានពេញនិយម