KPT+
ពាក្យថា មនុស្សទន់ខ្សោយពឹងសំណាង មនុស្សរឹងមាំ ពឹងខ្លួនឯងមានន័យដូចម្តេច?
អ្នកខ្លះមានអារម្មណ៍ថា ខ្លួនមិនដែលមានសំណាងសោះតាំងពីពេលកើតមក។ គេគិតនេះ អាស្រ័យលើថ្ងៃកំណើត ដែលមាននៅក្នុងប្រតិទិន ហើយអ្នកខ្លះទៀតជឿពួកហោរា។
អ្នកខ្លះពេលខ្លួនពិបាក គិតថា ជីវិតខ្លួនកំពុងត្រូវបណ្តាសាឬរងអំពើផ្លូវងងឹត ។
ប៉ុន្តែ តាមពិតក្នុងចំណោមការគិតនេះ គ្មានមួយណានាំមកនូវជោគជ័យទេ។ ទណ្ឌកម្មចំពោះអំពើបាបកាលពីមុន? អំពើមន្តអាគម? វាសនាព្រហ្មលិខិត? ទេ! បើអ្នកមិនភ្ញាក់ខ្លួនឡើង ការបន្លាចអស់នោះនឹងបន្លាចដល់អ្នកដេកសួលរហូតមិនខាន។

មិនថាការស្រលាញ់គ្មានការឆ្លើយតបមិនថា ថវិកាមិនសេសសល់ មិនថាសុខភាពឬរូបរាងយើងមានបញ្ហា មិនថាអារម្មណ៍យើងមិនរឹងមាំដូចគេឯងផ្សេងៗ ជីវិតមិនបានធ្វើអ្វីយើងទេ ព្រោះថាគ្រប់យ៉ាងដែលយើងមិនអាចគ្រប់គ្រងបាន វាជារឿងៗតែងតែកើតមានមកក្នុងការរស់នៅមិនមែនមកពីព្រហ្មលិខិតអ្វីទំាងអស់ វាជាធម្មជាតិ ហើយគ្មានអ្នកណាដេលមិនធ្លាប់មានរឿងធំដុំដល់ថ្នាក់ក្រោយមិនចង់រួចនោះទេ។
គ្រប់គ្នាត្រូវឆ្លងកាត់! អញ្ចឹងហើយបានជាគេមានពាក្យថា មានភាពប្រុងប្រយ័ត្ន ចេះត្រៀមលក្ខណៈ មានភាពរឹងមាំ និងបត់បែនក្នុងការរស់នៅ។
ពេលដែលអ្នកចាប់ផ្តើមជឿថាជីវិត បានធ្វើបាបអ្នកដោយអយុត្តិធម៌ចូលគេងទៅ ហើយស្អែកឡើងបំភ្លេចចោលការគិតនេះ។
ជីវិតជាអ្នកណា? គឺយើងខ្លួនឯងជាអ្នកបង្កើតវា ជំនឿរបស់យើងមានអំណាចជាងអ្នកណាទំាងអស់ក្នុងការក្លាយជាទំនាយដែលពន្លិច ឬលើកដំកើងយើងខ្លួនឯង។
ប្រសិនបើមនុស្សម្នាក់គិតថា គេអាចធ្វើបានគេពិតជាអាចធ្វើបាន។ ប្រសិនបើគិតថា យើងអន់ យើងនឹងខ្ចិល ហើយរារែកឈានដល់បោះបង់ចោល។
«សំណាងគឺជាអ្វីដែលកើតឡើងនៅពេលការរៀបចំរបស់យើង នាំយើងឱ្យទៅជួបនឹងឱកាស”
យើងខ្លួនឯងដដែល។ បើយើងមិនសាកល្បងដាក់ CV យើងម៉េចមានឱកាសសម្ភាសន៍ មិនសម្ភាសន៍ម៉េចនឹងជាប់ មិនសាកធ្វើការទំាងយប់ថ្ងៃម៉េចដឹងថា ខ្លួនអស់លទ្ធភាពត្រឹមកម្រិតណា? ដេកចាំំសំណាង? គ្មានថ្ងៃទេ!

សំណាងកើតមានលើមនុស្សដែលមានចេតនាផ្លាស់ប្តូរ
តើរឿងណា១ដែលយើងយល់ថាមិនដែលមានសំណាង? ស្នេហាឬហិរញ្ញវត្ថុ? អ្វីក៏ដោយ យើងអាចផ្លាស់ប្តូរវាបាន។ មានជីវិតចូរមានសង្ឃឹម។ការផ្លាស់ប្តូរចាប់ពីអ្វីមួយដែលយើងយល់ថា ខ្លួនឯងមិនធ្លាប់ធ្វើពីមុន ហើយសាកវាដោយការតាំងចិត្ត ។ តើយើងអត់លុយបានជាជីវិតស្នេហាបរាជ័យ ឬមួយយើងអត់លុយទៅរកគេមានជាងយើងហួសហេតុពេក? ពិចារណាហេតុផលខ្លួនឯង សំណាងមិនសំណាងគឺមកពីយើងជាអ្នកសាង។ ចំពោះលុយ រកបាន ១០០ ចាយ ១០០០? សំណាងមិនសំណាងមកពីខ្លួនយើង។ ចង់ស្វែងរកឱកាសថ្មីៗតែគ្មានសំណាងព្រោះមិនដែលខំ ? យកពេលអង្គុយមិនសប្បាយចិត្តឬដ្រាម៉ាជាជាងដុសខាត់ខ្លួនឯងក្នុងជីវិត? ឱកាស គឺជាព្រឹត្តិការណ៍ដែលកើតឡើងដោយឯកឯងវាគ្មានទេ គឺសឹងថាសូន្យ។ ចំណែក ឱកាសដែលយើងបានបង្កើត ដោយខ្លួនយើងដោយការតាំងចិត្ត ពេលយើងចង់ផ្លាស់ប្តូរសំណាងរបស់យើងគឹ ១០០ ភាគរយអាចកើតឡើង ។
“ជីវិតនឹងមិនប្រសើរឡើងដោយចៃដន្យទេ វាប្រសើរជាងមុនដោយការផ្លាស់ប្តូរ។ ” – Jim Rohn
មនុស្សទន់ខ្សោយដេកចាំសំណាង មនុស្សរឹងមាំ បង្កើតសំណាង!
អត្ថបទ៖ ស្រស់
ចុចអាន៖ ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


